ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​ដឹក​ជញ្ជូន​​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ច្រករបៀង​ដឹក​ជញ្ជូន​ភាគ​ខាងត្បូង ដែល​ជា​បណ្តាញ​ដឹក​ជញ្ជូន​ត​ភ្ជាប់​ទីក្រុង​ខាងលិច​របស់​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​ក្លាយជា​ផ្លូវ​ដ៏​សំខាន់​មួយ ។ ផលិតផល​ដែល​ចេញពី​ខេត្ត​ខាងលិច​នៃ​ប្រទេស​ចិន អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី តាម​ឈូង​សមុទ្រ…

ទីក្រុង​ប៉េ​កាំ​ង ៖ ច្រករបៀង​ដឹក​ជញ្ជូន​ភាគ​ខាងត្បូង ដែល​ជា​បណ្តាញ​ដឹក​ជញ្ជូន​ត​ភ្ជាប់​ទីក្រុង​ខាងលិច​របស់​ប្រទេស​ចិន និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​ក្លាយជា​ផ្លូវ​ដ៏​សំខាន់​មួយ ។

ផលិតផល​ដែល​ចេញពី​ខេត្ត​ខាងលិច​នៃ​ប្រទេស​ចិន អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី តាម​ឈូង​សមុទ្រ Beibu នៅ Guangxi Zhuang តាម​រយៈ​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​ផ្លូវ​ទឹក ។ ផ្លូវ​នេះ​ក៏​ត​ភ្ជាប់​តំបន់​អឺរ៉ុប​ជាមួយ​អាស៊ី​អាគ្នេយ៍​ផង​ដែរ ដោយ​មាន Chongqing ជា​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​សំខាន់​មួយ ។

លោក Lan Yongxin អនុប្រធាន​ការិយាល័យ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន និង Guangxi បាន​ឲ្យ​ដឹង​ថា ៖« បណ្តាញ​ដឹក​ជញ្ជូន​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​ចិន ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ មិន​ត្រឹមតែ​ជាមួយ​ប្រទេស​តាម​ផ្លូវ​នេះ​ទេ តែ​ក៏​ជាមួយ​ប្រទេស​ដែល​ត្រូវការ​ការ​ដឹក​ជញ្ជូន​បន្ត​ដូច​ជា អូស្ត្រាលី ជាដើម » ។

គេ​គិត​ថា ច្រករបៀង​នេះ​នឹង​ផ្តល់​ជា​ផ្លូវ​ពាណិជ្ជកម្ម​ដែល​ខ្លី លឿន និង​ត្រូវការ​ការ​ចំណាយ​តិច​រវាង​ភាគ​ខាងលិច​ប្រទេស​ចិន និង​អាស៊ី​អាគ្នេយ៍ ។

ផលិតផល​ដែល​នាំ​ចេញពី Chongqing ត្រូវការ​ពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​ដឹក​ជញ្ជូន​មក​កាន់​ឈូង​សមុទ្រ Beibu និង​ត្រូវធ្វើ​ដំណើរ​ប្រមាណ​១.៤៥០​គីឡូម៉ែត្រ​លើ​រថភ្លើង មុន​ពេល​នាំ​ចេញ​ទៅ​កាន់​អាស៊ី​ខាងត្បូង ។ មុន​ពេល​មាន​ច្រក​នេះ ការ​ដឹក​ជញ្ជូន​ត្រូវការ​ពេល​ប្រមាណ​១៤​ថ្ងៃ​ឯណោះ ។

លោក Lan Yongxin បន្ត​ថា ៖« បណ្តាញ​ដឹក​ជញ្ជូន​ដែល​អភិវឌ្ឍន៍​បាន​ល្អ​មួយ គឺ​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច » ។ កាលពី​ខែកក្កដា ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ឈូង​សមុទ្រ Beibu និង Chongqing បាន​ចាប់ផ្តើម​សេវាកម្ម​ដឹក​ជញ្ជូន​ប្រចាំ​ថ្ងៃ ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៧ រហូត​ដល់​ខែកក្កដា​ឆ្នាំ​នេះ ការ​ដឹក​ជញ្ជូន​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​រថភ្លើង​បាន​កើនឡើង​ដល់​ទៅ​៣៥៥​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ