មន្ត្រី​នគរបាល​ម្នាក់ បើករថយន្ត​បុក​និស្សិត​ស្លាប់ ត្រូវ​តំណាង​អយ្យការ​… (​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ បាន​ធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​ជាតិ ដែល​បង្កហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បុក​និស្សិត​ម្នាក់​ស្លាប់ ពី​បទ បើកបរ​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដ៏​ទៃ​ដោយ​អ​ចេតនា តាម​មាត្រា​៨៥ ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ បន្ទាប់​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​តាម​នីតិវិធី ។

ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុ​ច ឆាយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បើករថយន្ត​ម៉ាក​ម៉ែ​សឺ​ដេ​ស ពណ៌​ស្ករ ពាក់​ស្លាក​នគរបាល ២.៧៧៣០ ។

បញ្ជាក់ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ថ្ងៃ​ទី​១១ សីហា ជនសង្ស័យ​បាន​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង នៅ​ផ្លូវបំបែក​ជា​៤ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ផ្លូវ​លេខ​២៥៥ កែង​នឹង​ផ្លូវ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ គួ​ច សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​២៤B ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​Zoommer – X ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1DF-2984 ជិះ​តាម​បណ្ដា​យ​ផ្លូវ​៣៣៦ ពី​ទិស​ខាងកើត​លិច ។ លុះដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​រថយន្ត​ម៉ាក​ម៉ែ​សឺ​ដេ​ស ពណ៌​ស្ករ ពាក់​ស្លាក​នគរបាល ២.៧៧៣០ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៣៦៦ ពី​លិចទៅ​កើត ហើយ​រថយន្ត​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ នៅ​ផ្លូវបំបែក​ជា​៤​នោះ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​ស្លាប់​ភ្លាម​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ក៏​គេ​បានឃើញ​ភាគី​ប្អូន​ជន​រង​គ្រោះ​មក​ដល់​កន្លែង​នោះ​ដែរ និង​បានឃើញ​រថយន្ត​បុក​ម៉ូតូ បណ្តាល​ឲ្យ​សាច់ញាតិ​របស់​គាត់​ស្លាប់​បែប​នេះ ។ ពេល​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទប់​កំហឹង​មិន​បាន​ក៏​កើត​មាន​អំពើ​ហិង្សា​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​នគរបាល​នោះ តែ​វាយ​មិន​បែក​ទេ ក៏​បាន​ដើរ​ចេញ​ទៅ​រក​រថយន្ត​សង្គ្រោះ​ដែល​មក​បម្រុង​ដឹក​ជន​រង​គ្រោះ​វិញ ហើយ​បាន​លើក​ជន​រង​គ្រោះ​បំណង​ទៅ​សង្គ្រោះ តែ​ហួសពេល​ហើយ ។

ភ្លាម​នោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​រថយន្ត​នគរបាល​ខាងស្ដាំ​បែក​ខ្ទេច ។
ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​នៅ​សមត្ថកិច្ច​ក៏​ដូច​នៅ​ដំណាក់កាល​តំណាង​អយ្យការ​សាលាដំបូង​ថា ខ្លួន​មិន​បាន​បើករថយន្ត​បុក​អ្នក​ជិះ​ម៉ូតូ​នោះ​ទេ គឺ​អ្នក​ជិះ​ម៉ូតូ​ទេ​បាន​ជិះ​ចូល​រថយន្ត​ខ្លួន បណ្តាល​ឲ្យ​កិន​ស្លាប់ ។ ទោះជា​យ៉ាងណា​ក្តី​ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើការ​វាស់វែង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​រថយន្ត និង​ម៉ូតូ ដើម្បី​យក​ទៅ​ធ្វើការ​សាកសួរ ។ បន្ទាប់​មក​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ