ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​៣​លើក​រត់​រួច ដល់​លើក​ទី​៤​រត់​ចូល​គុក (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប និង​សង្កាត់​ចោម​ចៅ​ចំនួន​៤​លើក ហើយ​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៣​លើក និង​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក្រោយមក​ត្រូវ​អស់លក្ខណ៍​ដោយសារ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​២​សង្កាត់​ខាងលើ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​អ្នកដំណើរ​តាម​ផ្លូវ​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កា​កាប និង​សង្កាត់​ចោម​ចៅ​ចំនួន​៤​លើក ហើយ​បាន​សម្រេច​ជា​បន្តបន្ទាប់​ចំនួន​៣​លើក និង​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​ក្រោយមក​ត្រូវ​អស់លក្ខណ៍​ដោយសារ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំង​២​សង្កាត់​ខាងលើ សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​២​នាក់​។

ការ​ចាប់ខ្លួនជនសង្ស័យទាំង២នាក់​​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ម្នាក់​ឈ្មោះ ឈឹ​ម សុ​ខាវ ហៅ​អា​ខាវ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ សុខ សា​រិ​ន ហៅ​អា​ជ្រឹង អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ក្នុង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ នគរបាល​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HC-៩៥៧៦ ដែល​ជា​កម្មសិទ្ធិ​របស់​ជនសង្ស័យ​ឈ្មោះ​សុខ សា​រិ​ន និង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​វី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CF-១២៩៥ ដែល​ជា​កម្មសិទ្ធិ​របស់​ជនសង្ស័យ​ឈ្មោះ ឈឹ​ម សុ​ខាវ ។

នគរបាល​បានឱ្យ​​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម ក្នុង​នោះ​នៅ​ភូមិសាស្ត្រ​សង្កាត់​កា​កាប​១ ធ្វើ​សកម្មភាព​ចំនួន​៣​លើក​ប៉ុន្តែ​បាន​សម្រេច​២​លើក និង​មិន​សម្រេច​១​លើក និង​នៅ​សង្កាត់​ចោម​ចៅ​១​លើក ហើយ​កន្លង​មក​ក្រោយ​ពេល​ធ្វើ​សកម្មភាព​បាន​សម្រេច​រួច​ហើយ តែងតែ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​ជា​បន្តបន្ទាប់ ។ លុះ​ពេល​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ចាប់ខ្លួន​សួរនាំ ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​បាន​ចំនួន​៤​លើក ក្នុង​នោះ​លើក​ទី​១-​នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅ​តាម​ផ្លូវត្រង់​ចំណុច​ផ្សារ​តាំង​កសាង​ខាងត្បូង ហៅ​ផ្សារ​កណ្ដាល ស្ថិត​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​សកម្មភាព​ឆក់​បាន​ទូរស័ព្ទ​ចំនួន​១​គ្រឿង ម៉ាក​អូ​ប៉ូ (OPPO) យក​ទៅ​លក់​បាន​លុយ​ចំនួន​៦០​ដុល្លារ​។ លើក​ទី​២-​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច នៅ​តាម​ផ្លូវ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​សកម្មភាព​ឆក់​បាន​ទូរស័ព្ទ​ដៃ ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង រួច​យក​ទៅ​លក់​បាន​លុយ​ចំនួន​១២០​ដុល្លារ ។

លើក​ទី​៣-​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ក្បែរ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ដោយ​ឆក់​បាន​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​សាំ​ស៊ុ​ង ហើយ​យក​ទៅ​លក់​បាន​លុយ​ចំនួន​៦០​ដុល្លារ​ និង​លើក​ទី​៤-នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់ នៅ​តាម​ផ្លូវ​ក្នុងភូមិ​តា​
ងួ​ន សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្តង ។

ពេល​នេះ នគរបាល​បាន​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ