ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ទាំង​២​នាក់​នេះ​…​ថ្លើមធំ​ដល់​ថ្នាក់​ហ្នឹង ! (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​ខេ​ទឹកកក​)​ចំនួន​៣​កូន​ថង់ ស្មើនឹង​៣០៦.៤​ក្រាម ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ។ ជនសង្ស័យ​ជា​ជនជាតិ​ថៃ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ថៃ…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​ខេ​ទឹកកក​)​ចំនួន​៣​កូន​ថង់ ស្មើនឹង​៣០៦.៤​ក្រាម ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ជា​ជនជាតិ​ថៃ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ថៃ សំ​រាន (​ហៅ​តា​ឡិ​ក​) ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សា​ថន សង្កាត់​យ៉ា​ណា​វ៉ា ក្រុង​បាងកក ប្រទេស​ថៃ និង​ទី​២-​ឈ្មោះ ភី​ន​យ៉ៃ ធ​ប់​កែវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មានស្រុក​កំណើត​ភូមិ​(​ម​៣) ឃុំ​-​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​២​នាក់​គឺ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ថៃ​បាន​២​នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ហៅ​ខេ​ទឹកកក​ចំនួន​៣​ថង់​តូច​)​ស្មើនឹង ៣០៦.៤​ក្រាម និង​ទូរស័ព្ទ​ដៃ​២​គ្រឿង លិខិតឆ្លងដែន និង​ឧបករណ៍​ជក់​គ្រឿងញៀន​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ហើយ កម្លាំង​បាន​នាំ​យក​មក​ធ្វើការ​សាកសួរ​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ