ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​រួម​គ្នា​ត្រូវ​មានគុណ​ធម៌​៦​ប្រការ

5 ឆ្នាំ មុន

ចាន​ក្នុង​រាវ​រមែង​ប៉ះទង្គិច​គ្នា​ជា​រឿង​ធម្មតា​យ៉ាងណា ការ​រស់នៅ ការ​ធ្វើការ​ងា​ដោយ​ពួក ដោយ​ក្រុម ក្នុង​ចំណោម​មនុស្ស​លែង​អី​នឹង​មាន​ប៉ះពារ​ដោយ​ពាក្យ​សម្តី លែង​អី​នឹង​មាន​ចំណុច​ខ្វះខាត​ក៏​យ៉ាងនោះ​ដែរ​។ ដូច្នេះ​ដើម្បី​ឱ្យ​ការ​រស់នៅ និង​ជីវិត​ការងារ​រួម​គ្នា មាន​សាមគ្គី មាន​ភាពរឹងមាំ​បាន​សុខ​យូរអង្វែង…

ចាន​ក្នុង​រាវ​រមែង​ប៉ះទង្គិច​គ្នា​ជា​រឿង​ធម្មតា​យ៉ាងណា ការ​រស់នៅ ការ​ធ្វើការ​ងា​ដោយ​ពួក ដោយ​ក្រុម ក្នុង​ចំណោម​មនុស្ស​លែង​អី​នឹង​មាន​ប៉ះពារ​ដោយ​ពាក្យ​សម្តី លែង​អី​នឹង​មាន​ចំណុច​ខ្វះខាត​ក៏​យ៉ាងនោះ​ដែរ​។ ដូច្នេះ​ដើម្បី​ឱ្យ​ការ​រស់នៅ និង​ជីវិត​ការងារ​រួម​គ្នា មាន​សាមគ្គី មាន​ភាពរឹងមាំ​បាន​សុខ​យូរអង្វែង បុគ្គល​គួរ​ដើរ​តាម​គន្លង​គុណធម៌​៦​ប្រការ​ដូច​ខាងក្រោម​នេះ ៖

១-​ប្រកបដោយ​មេត្តាចិត្ត គឺ​ការ​សម្តែង​ចរិយា​សុភាព​រាបសា គោរព​រាប់អាន​គ្នា​ដូច​ជា សំពះ ចាប់ដៃ​គ្នា ប្រើ​ទឹកមុខ​ញញឹម​រកគ្នា និង​ជួយ​ហុច​នេះ ហុច​នោះ ឬ​រៀបចំ​ទុកដាក់​របស់របរ​ជាដើម​ដោយ​ក្តី​ពេញចិត្ត ។

២-​ជួយ​ចង្អុលបង្ហាញ​អ្វី​ដែល​ជា​ប្រយោជន៍ ដាស់តឿន​ក្រើនរំលឹក​ដោយ​បំណង​ល្អ ចរិត​សុភាព​រាបសា សម្តែង​សេចក្តី​គោរព​រាប់អាន​គ្នា ប្រើ​ពាក្យ​សម្ដី​ពីរោះពិសា សម្តែង​ទឹកមុខ​រីករាយ​រាក់ទាក់​ទន់ភ្លន់​រកគ្នា ។

៣-​ផ្គង​ចិត្ត​តែ​ក្នុង​អំពើ​ល្អ គិត​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក នឹកគិត​រកគ្នា​ដោយ​សុទិដ្ឋិនិយម គិត​ក្នុង​គោលបំណង​រក​វិធីសាស្ត្រ​ល្អ​ៗ​ក្នុង​នាម​ជា​មនុស្ស​រស់នៅ​ក្នុង​អង្គភាព ក្នុង​សង្គម​រួម​គ្នា ត្រូវ​ចេះ​ជួយ​គ្នា ។

៤-​កាល​បាន​វត្ថុ​អ្វីមួយ​មក​ដោយ​សុចរិត ទោះ​តិច​ក្តី​ក៏​យក​មក​ចែករំលែក​ឱ្យ​គ្នា​បរិភោគ​តាម​សមគួរ​គឺ​មិន​ហួងហែង​ទុក​បរិភោគ​តែ​ម្នាក់ឯង​ឡើយ ។

៥-​ប្រព្រឹត្ត​តែ​អំពើ​សុចរិត​ត្រឹមត្រូវ គោរព​ច្បាប់ គោរព​វិន័យ​ស្មើគ្នា​តាម​នាទី គោរព​សិទ្ធិ​សេរីភាព​គ្នា​ទៅ​វិញ​ទៅ​មក មាន​សីលធម៌​ប្រចាំជីវិត​ជា​និច្ច ។

៦-​មាន​សុ​ទិដ្ឋិ​ដូច​គ្នា​ដែល​ជា​ទិស​ដៅ​ដ៏​សំខាន់ មាន​ឆន្ទៈ​និង​ឧត្តមគតិ​ឆ្ពោះទៅ​រក​ការ​រំលត់ទុក្ខ បាន​សុខ​យូរអង្វែង ជួយ​ដោះស្រាយ​បញ្ហា​គ្នា ជួយ​ធ្វើ​កិច្ចការ​គ្នា​គ្រប់​កាលៈទេសៈ ។

គុណធម៌​ទាំង​៦​ប្រការ​នេះ​នាំ​ឱ្យ​បុគ្គល​រស់នៅ​បាន​សុខ​ជា​នឹង​គ្នា​យូរអង្វែង​គឺ​សុខ​អ្វី​ស្មើនឹង​ការ​ឯកភាព​គ្នា មាន​ឆន្ទៈ​រួម​គ្នា​ពិតជា​មិន​មាន​ឡើយ ។