ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Benjamin Mendy វក់​ពេក​ដល់​ថ្នាក់ Pep Guardiola ថា «​ចង់​តែ​សម្លា.ប់​ចោល​…» !

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​បារាំង​អាយុ​២៤​ឆ្នាំ Benjamin Mendy ត្រូវ​បាន​អ្នកចាត់ការ​ក្លិប Man City លោក…

តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា កីឡាករ​ជនជាតិ​បារាំង​អាយុ​២៤​ឆ្នាំ Benjamin Mendy ត្រូវ​បាន​អ្នកចាត់ការ​ក្លិប Man City លោក Pep Guardiola ប្រាប់​មិន​ឲ្យ​ប្រើ​បណ្តាញ​សង្គម​ពេក ។

នៅ​លើ Twitter លោក Guardiola បាន​សរសេរ​ពី​កីឡាករ Mendy ថា ៖«Mendy គឺជា Mendy​។ ពេល​ខ្លះ ពួក​យើង​ចង់​សម្លាប់​គេ​ចោល ហើយ​ពេល​ខ្លះ​អ្នក​ភ្ញាក់ផ្អើល​នឹង​រូបគេ​ដែល​មាននៅ​ក្លិប​របស់​ពួក​យើង ។ ពួក​យើង​សង្ឃឹមថា នឹង​អាច​ឲ្យ​គេ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម ហើយ​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​លើ​ចំណុច​ខ្លះ​» ។

ក្រោយ​ពី​បងធំ​នៅ Man City សរសេរ​សារ​បែប​នេះ​រួច កីឡាករ​ម្ចាស់​ពាន World Cup ឆ្នាំ​នេះ Mendy បាន​តប​ជាមួយនឹង​រូប​មុខ​ញញឹម ​និង​បេះដូង​ពណ៌​ខៀវ ហើយ​សរសេរ​ជា​អក្សរ​ថា ៖«​ខ្ញុំ​សន្យា​ថា​នឹង​ធ្វើ​តាម​» ។ នេះ​គឺជា​ការ​លេងសើច បែប​មែនទែន រវាង​គ្រូបង្វឹក និង​កូនក្រុម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​បារាំង​អាយុ​២៤​ឆ្នាំ​រូប​នេះបានលេង​រយៈពេល​១១​ខែ​មកហើយក្នុង​លី​គ​ ដែល​បាន​ Assist ​ពីរ​គ្រាប់ ក្នុង​ការ​ប្រកួត Premier League ជាមួយនឹង Arsenal ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ