ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្តាយមុខមាត់ស្អាតបាតចឹង… មិនគួរសោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ បាន​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ជិះឡំ​ប្រឺ​តា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ​សីហា នៅ​តាម​ផ្លូវ​R៦(​ផ្លូវ​រថភ្លើង​) ក្នុង​សង្កាត់ស្រះ​ចក…

រាជធានី​ភ្នំពេញ ៖ ជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ បាន​ត្រូវ​នគរបាល​ខណ្ឌដូនពេញ​ចាប់​ឃាត់ខ្លួន ខណៈ​ពួក​គេ​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់ ដែល​កំពុង​ជិះឡំ​ប្រឺ​តា កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៣ ​សីហា នៅ​តាម​ផ្លូវ​R៦(​ផ្លូវ​រថភ្លើង​) ក្នុង​សង្កាត់ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជន​ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ ឈ្មោះ លីវ ម៉ុង​ខា អាយុ​១៧​ឆ្នាំ ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៧ ក្នុង​ខណ្ឌឫស្សីកែវ ។ មុន​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​កាបូប​ធ្វើ​ដំណើរ​តាម​ឡំ​ប្រឺ​តា​មួយ​គ្រឿង តាម​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជន​៥​នាក់ ​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ក្បែរ ហើយ​បក្សពួក​របស់​គេ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​នាង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​ ស្ត្រី​ជា​ម្ចាស់​កាបូប​បាន​ស្រែ​កថា​ «​ចោរ​ៗ» ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ ដេញចាប់​បាន​យុវជន​ជា​អ្នក​ជិះ​ម៉ូតូ​បិទ​គូទ​បាន​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១GS-៦៨៣៩ ប្រគល់​ឱ្យ​សមត្ថ
កិច្ច ។

នៅ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ហើយ​ជន​នេះ​បាន​សារភាព​ប្រាប់​ថា «​ខ្លួន​និង​បក្សពួក​៤​នាក់​ទៀត ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប​និង​ទូរស័ព្ទ​ចំនួន​៤​លើក​មក​ហើយ និង​លើក​នេះ​ទៀត​ជា​លើក​ទី​៥ ក៏​ត្រូវ​ចាប់​បាន​តែ​ម្តង​» ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ម្ចាស់​កាបូប​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក ឯ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​៤​នាក់​ទៀត យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ