ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​ចូល​ផ្ទះ​គេ​… សមត្ថកិច្ច​ស្រែក​វាយ​រថយន្ត​ទំនើប​អស់​៤​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​២ ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ផ្លោះ​របស់​ចូល​ផ្ទះ​លក់​រថយន្ត បំណង​លួច​ទ្រព្យសម្បត្តិ ព្រមទាំង​វាយ​បំផ្លាញ​កញ្ចក់​រថយន្ត​អស់​ចំនួន​៤​គ្រឿង​ថែម​ទៀត​ផង ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទួល​ទំពូង​២ ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ផ្លោះ​របស់​ចូល​ផ្ទះ​លក់​រថយន្ត បំណង​លួច​ទ្រព្យសម្បត្តិ ព្រមទាំង​វាយ​បំផ្លាញ​កញ្ចក់​រថយន្ត​អស់​ចំនួន​៤​គ្រឿង​ថែម​ទៀត​ផង ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ឃ្លាំង​លក់​រថយន្ត យីហោ លឹ​ម ស៊ុ​យ​អៀង ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ នឿ​ន ណេ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ភូមិ​ស្តៅ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រ៍ ខេត្តព្រៃវែង ដោយ​ដកហូត​បាន​ញញួរ​១ ដែល​​ជនសង្ស័យ​យក​ទៅ​វាយ​បំផ្លាញ​កញ្ចក់​រថយន្ត ចំណែក​រថយន្ត​ខូចខាត​មាន​ចំនួន​៤​គ្រឿង ម៉ាក ឡិច​ស៊ិ​ស​៣​គ្រឿង និង​ម៉ាក​តូ​យូ​តា​ព្រុស មួយ​គ្រឿង ។

តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឱ្យ​ដឹង​ថា មុន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ម្ចាស់ផ្ទះ​បាន​តេ​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ថា មាន​ជនសង្ស័យ​ម្នាក់​ផ្លោះ​របង​ចូល​ក្នុងផ្ទះ ដោយ​ទទួល​បាន​ដំណឹង​បែប​នេះ ពួក​គាត់​ក៏​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ និង​ស្រែក​ឱ្យ​ជនសង្ស័យ​ចេញ​មក​ក្រៅ ស្រាប់តែ​ជនសង្ស័យ​រូប​នោះ​ភ័យ​ពេក ឬ​មួយ​ក៏​ធ្វើ​ជា​បែក​ថ្នាក់​នោះ​ទេ ដោយ​បាន​យក​ញញួរ និង​សោរ​ទីប វាយ​បំផ្លាញ​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​អស់​៤​គ្រឿង ទើប​សមត្ថកិច្ច​អន្តរាគមន៍​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​រូប​នោះ សារភាព​ថា រូបគេ​ពិត​ផ្លោះ​ចូល​ផ្ទះ​លក់​រថយន្ត​ខាងលើ បំណង​លួច​ទ្រព្យសម្បត្តិ​ពិតប្រាកដ ហើយ​មុន​នឹង​មក​គឺ​បាន​ប្រើ​គ្រឿង​ញៀន​រួច​ហើយ​ដែរ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្តឹង​នោះ​ទេ គឺ​បានឱ្យ​សមត្ថកិច្ច​អប់រំ​ណែនាំ ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ប​ញ្ជួ​ន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ