ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​… មកពីណា ពីណីវិញ​នេះ​ ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខ្មោច​ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នៅ​ឆ្នេរ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ​។…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខ្មោច​ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល ទម្ងន់​ប្រមាណ​ជាង​១០០​គីឡូក្រាម ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​មក​ទើរ​នៅ​ឆ្នេរ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ​។

បើ​តាម​ពលរដ្ឋ​ដែល​ប្រទះ​ឃើញ​ឱ្យ​ដឹង​ថា ខ្មោច​ត្រី​ផ្សោត​សមុទ្រ​មួយ​ក្បាល​នេះ ទំនងជា​ងាប់​ច្រើន​ថ្ងៃ​មក​ហើយ ទំ​រាំ​អណ្តែត​មក​ដល់​ឆ្នេរ​កោះ​រ៉ុ​ង​សន្លឹម​នេះ ។ បើ​តាម​មន្ត្រី​ដែល​ពិនិត្យ​លើ​ខ្មោច​ត្រី​ផ្សោត​សមុទ្រ​នេះ បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ថា អាច​ងាប់​ដោយសារ​វា​បាន​សុ​ី​ចំណី ជា​កាក​សំណល់​ខ្ចប់​ក្នុង​ស្បោង​ប្លា​ស្ទិ​ក ដែល​អ្នកដំណើរ​តាម​នាវា​បោះចោល ហើយ​ស៊ី​ច្រើន​លើស​កំណត់​ទៀត ទើប​បណ្តាល​ឱ្យ​ងាប់​បែប​នេះ ។ ប្រភព​បន្ត​ថា បើ​តាម​ការ​ពិនិត្យ​ក្នុង​មាត់​ត្រី​ផ្សោត​សមុទ្រ​នេះ រក​ឃើញ​សុទ្ធតែ​កញ្ចប់​ចំណី​ជា​កាក​សំណល់​ច្រក​ស្បោង​ប្លា​ស្លិ​ក ។

ក្រោយ​ពិនិត្យ​រួច ខ្មោច​ត្រី​ផ្សោត​នេះ​រួច ត្រូវ​បាន​មន្ត្រី​ជំនាញ​បាន​ជីកដី​កប់ ដើម្បី​កុំឱ្យ​ធំ​ក្លិនស្អុយ​ទៅ​ដល់​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កម្សាន្ត​តំបន់ឆ្នេរ​ខាងលើ ។

បើសិនជា​ដូច​តាម​ការ​ពិនិត្យ​របស់​មន្ត្រី​មែន សូម​បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ ត្រូវ​រួម​គ្នា​លុប​បំបាត់​កាក​សំណល់​ផ្សេង​ៗ ដែល​បោះចោល​ក្នុង​សមុទ្រ ដើម្បី​ការពារ​បរិស្ថាន និង​ការពារ​ជីវិត​សត្វ​សមុទ្រ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ