ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធូរទ្រូង​ណាស់​ដែល​រក​មិនឃើញ​សារធាតុ​គីមី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា គណៈកម្មការ​ផ្សារ​អូ​ឫស្សី បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ចុះ​សហការ​ពិនិត្យ​គុណភាព​ចំណីអាហារ​ឱ្យ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ។ លោក ឡេ​ង…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ សីហា គណៈកម្មការ​ផ្សារ​អូ​ឫស្សី បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ បាន​ចុះ​សហការ​ពិនិត្យ​គុណភាព​ចំណីអាហារ​ឱ្យ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ។

លោក ឡេ​ង គឹ​ម​ស្រុង ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បានឱ្យ​ដឹង​ថា ដើម្បី​ឱ្យ​មាន​ជំនឿ​ទុកចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នូវ​ចំណីអាហារ គណៈកម្មការ​ផ្សារ​អូរ​ឫស្សី បាន​សហការ​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ មន្ត្រី​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឱ្យ​យល់​ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ និង បាន​ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​ទៅ​លើ​ទំនិញ ដូច​ជា ផ្អក ប្រហុក ម៉ាំ ផ្អក​ពងត្រី ប្រហុក​សាច់ សាច់ក្រក និង បន្លែ​គ្រប់មុខ​ទៀត ។

ជាល​ទ្ឋ​ផល​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​នោះ​ទេ ក្រោយ​ពី​ការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​យក​គំរូ​បន្លែ​ជា​ច្រើន​មុខ ប្រហុក ផ្អក និង​គ្រឿង​ហូប​ចុក​មួយ​ចំនួន​បញ្ជូន​ទៅ​មន្ទីរពិសោធន៍​នៃ អគ្គនាយកដ្ឋាន​កាំកុងត្រូល ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ