ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ល្អ​ត្រូវ​មានធម៌​២​ប្រការ​នៅ​ក្នុង​សន្តាន​ជា​និច្ច

5 ឆ្នាំ មុន

កូន​បី​ប្រភេទ​គឺ ១-​អវជាតបុត្រ កូន​អន់​បំផុត ២-​អតិជាតបុត្រ កូន​ល្អ​បំផុត និង​៣-​អនុជាតបុត្រ កូន​ធុន​កណ្តាល កូន​ទាំង​បី​ប្រភេទ​នេះ បុគ្គល​ចង់​រើស​យក ឬ​ដើរ​តាម​គន្លង​កូន​មួយ​ណា​ក៏​បាន​តាម​ចិត្ត​ចង់​ចុះ…

កូន​បី​ប្រភេទ​គឺ ១-​អវជាតបុត្រ កូន​អន់​បំផុត ២-​អតិជាតបុត្រ កូន​ល្អ​បំផុត និង​៣-​អនុជាតបុត្រ កូន​ធុន​កណ្តាល កូន​ទាំង​បី​ប្រភេទ​នេះ បុគ្គល​ចង់​រើស​យក ឬ​ដើរ​តាម​គន្លង​កូន​មួយ​ណា​ក៏​បាន​តាម​ចិត្ត​ចង់​ចុះ ។ ប៉ុន្តែ​រឿង​កូន​នេះ​បើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើ​តម្កើង​កូនប្រុស​ស្រី​ទាំងឡាយ​ណា​ដែល​មានធម៌​ពីរ​ប្រការ​នៅ​ក្នុង​ខ្លួន​ហើយ​កំពុង​បំពេញ​ដោយ​បរិបូណ៌​គឺ កតញ្ញូ ដឹងគុណ​ឪពុក​ម្តាយ​ដែល​លោក​បាន​បីបាច់​ថែរក្សា​ចិញ្ចឹម និង​កូនជាង​ខ្លួនឯង​។ ឪពុក​ម្តាយ​ជា​ខ្ញុំបម្រើ​របស់​កូន​តាំងពី​តូច​ដល់​ធំ ដូច្នេះ​កូន​ត្រូវ​ពិចារណា​ឲ្យ​បាន​ជាក់ច្បាស់​ដោយ​ស្មារតី​ថា គាត់​ចិញ្ចឹម​ខ្ញុំ គាត់​នឿយហត់​ណាស់ ខ្ញុំ​ត្រូវ​តែ​ចិញ្ចឹម​លោក​វិញ និង​មួយ​ចំណុច​ទៀត​កតវេទី ត្រូវធ្វើ​តប​វិញ​គឺ​ពេល​ណា​បានដឹង​ថា ឪពុក​ម្តាយ មាន​មហាករុណា​ទិ​គុណ​ដ៏​លើសលប់​មក​លើ​យើង​ហើយ យើង​ជា​កូន​ត្រូវ​ទំនុកបម្រុង​បម្រើ​លោក​វិញ​ឲ្យ​អស់ពី​ចិត្ត បំពេញ​តួនាទី​ជា​កូន​ល្អ​ឲ្យ​បាន​ហ្មត់ចត់ ។

ខាងក្រោម​នេះ​ជា​កិច្ច​ដែល​កូន​ល្អ​ត្រូវ​បំពេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​គឺៈ កូន​ល្អ​ត្រូវ​ចិញ្ចឹម​បីបាច់​ថែរក្សា​មាតាបិតា​ឱ្យ​បាន​ម៉ត់ចត់​, កូន​ល្អ​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា កុំ​គេចវេះ ឬ​ខ្ជិលច្រអូស​, កូន​ល្អ​ត្រូវ​ចេះ​ថែរក្សា​ពូជពង្ស វង្ស​ត្រកូល​ឱ្យ​បាន​ខ្ពស់​ឡើង​, កូន​ល្អ​ត្រូវ​ចេះ ប្រតិបត្តិ​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​កេរ​មរតក​របស់​ឪពុក​ម្តាយ និង​នៅ​ពេល​ឪពុក​ម្តាយ​ស្លាប់​ទៅ ត្រូវធ្វើ​បុណ្យ​ឧ​ទិ្ទ​សមគ្គ​ផល​ជូន​គាត់ ។

ទាំង​៥​ចំណុច​នេះ​កាលបើ​កូនប្រុស​ស្រី​ណា​បាន​បំពេញ​តួនាទី​ដោយ​បរិបូណ៌​ហើយ អំណោយ​ដែល​ទទួល​បាន​អំពី​អ្នកស្រុក ដែល​ហៅ​ថា​អានិសង្ស​នៃ​ការ​បម្រើមាតាបិតា​គឺ ឈ្មោះ​ថា ជា​សប្បុរស​, មាន​គេ​ស្រឡាញ់​ចូល​ចិត្តច្រើន​, មាន​កិត្តិយស កេរ្តិ៍ឈ្មោះ​ល្អ​, មាន​សេចក្តី​រុងរឿង​រីក​ចម្រើន​ក្នុង​សង្គម​គ្រួសារ​, ជា​គំរូ​ល្អ​ដល់​ជន​ទូទៅ​, ស្លាប់​ទៅ​ហើយ​បាន​ទៅ​កើត​ក្នុង​ឋាន​ទេវតា​គឺ​សុគតិភព ។