ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! បាក់​ស្ពាន​អាកាស​ជីវិត​រាប់សិប​នាក់ក្នុង​គំនរ​បាក់​បែក (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អ៊ីតា​លី ៖ ក្នុង​គំនរ​បាក់បែក​ និង​បេតុង អ្នក​ជួយ​សង្គ្រោះ​​ជា​ច្រើន​រយ​នាក់​​បាន​ខិត​ខំ​គាស់កកាយ​តាម​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​បាក់​ស្ពាន​អាកាស​​មួយ​នាទី​ក្រុង GENES ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ទី​១៤​ សីហា​។ រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ី​លី​លោក…

ប្រទេស​អ៊ីតា​លី ៖ ក្នុង​គំនរ​បាក់បែក​ និង​បេតុង អ្នក​ជួយ​សង្គ្រោះ​​ជា​ច្រើន​រយ​នាក់​​បាន​ខិត​ខំ​គាស់កកាយ​តាម​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ក្រោយ​ការ​បាក់​ស្ពាន​អាកាស​​មួយ​នាទី​ក្រុង GENES ប្រទេស​អ៊ី​តា​លី​កាលពី​ថ្ងៃ​ទី​១៤​ សីហា​។

រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ី​លី​លោក ​MATTEO SALVINI ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ស៊ី​ស៊ី​ល​និយាយ​ពី​មនុស្ស​ស្លាប់​យ៉ាងតិច​៣៥​នាក់​ ហើយ​ច្រើន​នាក់​រង​របួស​។ ​ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ខាង​ផ្នែក​ជួយ​សង្គ្រោះ​លោក ​EMANUELE GIFFI​ អះអាង​ប្រាប់ ​AFP ​ថា ក្ដី​សង្ឃឹម​​រក​ឃើញ​អ្នក​នៅ​រស់រាន​មានជីវិត​នៅ​តែ​មាន រួច​យើង​បាន​ជួយ​សង្គ្រោះ​រួច​ហើយ​មនុស្ស​ប្រមាណ​ជា​១០​នាក់​ពី​គំនរ​បាក់បែក​។​ ហើយ​យើង​ត្រូវ​ធ្វើការ​២៤​ម៉ោង​លើ​២៤​ម៉ោង រហូត​ដល់​មនុស្ស​ចុង​ក្រោយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

លោក​បន្ត​ថា ​មាន​អគារ​ទាំងឡាយ​ដែល​រង​ការ​ប៉ះពាល់ ប៉ុន្តែ​វា​ហាក់ដូចជា​ជន​រង​គ្រោះ​ទាំងអស់​ជា​អ្នក​ស្ថិត​នៅ​លើ​ស្ពាន កម្ពស់​ដល់​ទៅ​៤៥​ម៉ែត្រ ​ដែល​បាក់​ប្រមាណ​ជាង​២០០​ម៉ែត្រ​។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ស្ពាន​ MORANDI​ នេះ​មាន​ប្រវែង​១,១៨​គីឡូម៉ែត្រ ជា​សំណង់​បេតុង​កសាង​ឡើង​កាលពី​ដំណាច់​ទស​វត្ស​ឆ្នាំ​១៩៦០ ជួប​ប្រទះ​បញ្ហា​គ្រឹះ​តាំងពី​ចាប់ផ្ដើម​សាងសង់​មក​ម្ល៉េះ ​ព្រមទាំង​ជា​កម្មវត្ថុ​នៃ​ការ​ជួសជុល​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទាក់ទិន ​ជា​ពិសេស​ដល់​ស្នាម​ប្រេះ​នានា​ និង​បេតុង​ពុំ​រឹង​មាំ​។

តំបន់​ស្ពាន​អាកាស​បាក់​ត្រូវ​ហ៊ុម​​ព័ទ្ធ​ទាំងស្រុង​ដោយ​កងកម្លាំង​សន្តិសុខ ដោយ​ឲ្យ​ចេញ​ចូល​តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​។ ហើយ​​ខាងក្នុង​តំបន់​ស្ពាន​បាក់​ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​យ៉ាង​សកម្ម​ជាមួយ​ឆ្កែ​កាយ​យក​សាកសព​ជន​រង​គ្រោះ​ចេញពី​គំនរ​បាក់បែក​​ផង​ដែរ៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញ​ពី ៖ CityNews Toronto

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ