ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ម្ល៉េះ​…​ដក​កាំភ្លើង​ភ្ជង់​សមត្ថកិច្ច (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ខណៈ​នេះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​គឺ​បាន​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បាន​ដក​កាំភ្លើង​ភ្ជង់​រថយន្ត​ស្ទូច​របស់​សមត្ថកិច្ច​ដើម្បី​ឱ្យ​យក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ផ្ទះ​របស់​ខ្លួន រួម​ជាមួយ​ការ​ដកហូត​រថយន្ត​បង្ក​ដែល​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ខណៈ​នេះ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​គឺ​បាន​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បាន​ដក​កាំភ្លើង​ភ្ជង់​រថយន្ត​ស្ទូច​របស់​សមត្ថកិច្ច​ដើម្បី​ឱ្យ​យក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ផ្ទះ​របស់​ខ្លួន រួម​ជាមួយ​ការ​ដកហូត​រថយន្ត​បង្ក​ដែល​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សៀង សុខ ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​មុន​ពេល​ដែល​សមត្ថកិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ គឺ​ជនសង្ស័យ​ទាំង​២​បាន​ដក​កាំភ្លើង​ភ្ជង់​រថយន្ត​ស្ទូច​របស់​សមត្ថកិច្ច​ដែល​បាន​ស្ទូច​រថយន្ត​របស់​ខ្លួន ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​បង្គោល​ភ្លើង​ដើម្បី​ឱ្យ​សមត្ថកិច្ច​យក​រថយន្ត​របស់​ខ្លួន​នោះ​ទៅ​កាន់​ផ្ទះ​របស់​ជនសង្ស័យ​វិញ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​ចូល​វិទ្យាល័យ ឬ​ស្សី​កែវ គឺ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus 570 ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​០៧ ២-៨៩៨៩ បើកបរ​ដោយ​ឈ្មោះ ទ្រី ដា​រិ​ន (​ជា​ជន​ដៃដល់​) ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បុ​ខរ​បរ​អ្នកលក់​សាច់​ជ្រូក ដែលត្រូវបានគេស្គាល់ថា ជាកូនថៅកែកុងស៊ីកាប់ជ្រូកនៅគីឡូម៉ែត្រលេខ៦ ស្នាក់នៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ និងបក្សពួកម្នាក់ទៀតឈ្មោះ ស្រ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ។

ជនសង្ស័យខាងលើបាន​បើក​បុក​បង្គោល​ភ្លើង ហើយ​ខណៈនោះ​សមត្ថកិច្ច​ក៏​បាន​ស្ទូច​រថយន្ត​ខាងលើ​នាំ​មក​ដល់​វត្ត​ទួល​អស់លោក ​ក៏​ស្រាប់តែមាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Corolla ដែល​ជា​បក្សពួក​បាន​បើក​មក​កាក់​រថយន្ត​ស្ទូច​របស់​សមត្ថកិច្ច​ហើយ​បាន​ដក​កាំ​ភ្លើង​​ភ្ជង់​ដើម្បី​ឱ្យ​សមត្ថកិច្ច​នាំ​រថយន្ត​បង្ក​ខាងលើ​ទៅ​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ចំណុច​ខាងលើ ។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​កាន់​កងកម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដើម្បី​ចុះ​មក​ជួយ​អន្តរាគមន៍ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​បាន​រក​ឃើញ​កាំភ្លើង​ដែល​ជនសង្ស័យ​ភ្ជង់​សមត្ថ​កិច្ច​​នៅ​ក្នុង​បន្ទប់ទឹក រួម​ជាមួយនឹង​រថយន្ត​បង្ក​យក​ទៅ​កាន់​ការិយាល័យ​ចរាចរ​ណ៌​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ