ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុសៗត្រៀមទទួលទោស…​ស្រីៗ​​ឱ្យទៅផ្ទះវិញរួច​ប្រាប់​«កុំ​បម្រើ​ផ្លូវភេទ​​បើកចំហ​​ធំ​​ពេក​​»

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ក្រុម​ជន​ដើរ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ទាក់ទាញ​ក្រុម​បុរស​ ដោយ​ប្រើ​រូបថត​ស្រី​ស្រស់​ស្អាត ទោះបីជា​គេ​ប្រើ​ពាក្យ​ម៉ាស្សា​បិទ​បាំង​ក្តី តែ​ជា​ចេតនា​បម្រើសេវា​ផ្លូវភេទ​ដែល​ខុសច្បាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ក្រុម​ជន​ដើរ​ផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ទាក់ទាញ​ក្រុម​បុរស​ ដោយ​ប្រើ​រូបថត​ស្រី​ស្រស់​ស្អាត ទោះបីជា​គេ​ប្រើ​ពាក្យ​ម៉ាស្សា​បិទ​បាំង​ក្តី តែ​ជា​ចេតនា​បម្រើសេវា​ផ្លូវភេទ​ដែល​ខុសច្បាប់ ទីបំផុត​​ក៏​ឈាន​ដល់​ការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ ដែល​បង្កប់​ការប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​(​ជួញដូរ​ផ្លូវភេទ​) កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែសីហា នៅ​ហាង​ម៉ាស្សា​យីហោ​«​ប៉ាយ​ជី​ង​ហាន់​កុង​» ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

ការ​បង្ក្រាប​នេះ ​ដឹកនាំ​និង​សម្របសម្រួល​ដោយ​លោក កៀង សុន្ទរោ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ពិសេស និង​នគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​៣ ។

នៅ​ក្នុង​ការ​ចុះ​ទៅ​បង្ក្រាប​ហាង​ម៉ាស្សា​ខាងលើ បាន​រក​ឃើញ​ជនជាតិ​ចិន​ប្រុស​-ស្រី​ចំនួន២៩​នាក់ ក្នុង​នោះ​ស្ត្រី​១៤​នាក់ ។ នៅ​ពេលធ្វើការ​សាកសួរឃើញ​ថា ​នារី​ទាំង​១៤​នាក់ប្រកប​របរ​បម្រើ​ផ្លូវភេទ ហើយ​ក៏​មាន​ភ្ញៀវ​ចំនួន​៨​នាក់ដែល​ទៅ​រក​សេវា​ផ្លូវភេទ​ផង​ដែរ ។ ក្រោយពី​សាកសួរ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​បុរស​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើសសញ្ចារ​កម្ម​មាន​ចំនួន​៧​នាក់ ៖
១-​ឈ្មោះ Chen Zhimin អាយុ​៤១​ឆ្នាំ
កាន់​លិខិតឆ្លងដែន​លេខ ED៤៧៤៧៩៣១ ស្នាក់​នៅ​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា ថៅកែ​ហាង​​ម៉ាស្សា ។
២-​ឈ្មោះ Wu Xiangyun អាយុ​៤៨​ឆ្នាំ កាន់លិខិតឆ្លងដែន​លេខ​ED៨៥៨៥៣១ ស្នាក់​នៅ​ភូមិ១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​អ្នក​គិតលុយ ។
៣-​ឈ្មោះ Xu Fei អាយុ​២៩​ឆ្នាំ កាន់​លិខិត​ឆ្លង​ដែន​លេខ​ED៥៨៥៨២៧៣ ស្នាក់​នៅភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​អ្នកគ្រប់គ្រង​នារី​នៅ​ជាន់​លើ ។
៤-​ឈ្មោះ Zhuang Fei Yun អាយុ ៣៧​ឆ្នាំកាន់​លិខិតឆ្លងដែន​លេខ​ED៨៩១៣២៧១ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​អ្នក​បើករថយន្ត​ជូន​ភ្ញៀវ ។
៥-​ឈ្មោះ Chen Gang អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា អ្នកទិញ​អីវ៉ាន់​សម្រាប់​បម្រើ ។
៦-​ឈ្មោះ Zhang Bing អាយុ​២៧​ឆ្នាំ កាន់លិខិតឆ្លងដែន​លេខ​G៥៩៣៨៧៥១៩ ស្នាក់​នៅភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា អ្នក​ចែក​ខិត្តប័ណ្ណ ឃោសនា​ស្រី​ស្អាត​ដើម្បី​ទាក់​ម៉ូយ​បុរស ។
៧-​ឈ្មោះ Shi Youdan អាយុ​៣៦​ឆ្នាំ កាន់ លិខិតឆ្លងដែន​លេខ​ED៦៦៧០០៥៨ ស្នាក់​នៅ ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ជា​អ្នក​ចែក​ខិត្តប័ណ្ណ​បង្ហាញ​ស្រី​ស្អាត​ដើម្បី​ទាក់​ម៉ូយ ។

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​មាន ស្រោមអនាម័យ​ប្រើប្រាស់​រួច​១ ស្រោមអនាម័យ​មិន​ទាន់​ប្រើប្រាស់​មួយ​ចំនួន​ធំ នាមប័ណ្ណ​ហាង​ម៉ាស្សា១០​ប្រអប់ វិក្កយបត្រ​មួយ​ចំនួន ឧបករណ៍​ជំនួយ​ក្នុង​ការ​រួម​ភេទ​(​បាល់​ខ្យល់ ជើងទ្រ​ធំ ជើងទ្រ​តូច​) ទូរស័ព្ទ​ដៃ​១៣​គ្រឿង ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​អា​ជី​កម្ម​ផ្លូវភេទ ។

ចំពោះ​បុរស​ជនជាតិ​ចិន​ទាំង​៧​នាក់​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​កសាង​សំណុំ​រៀង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ។ ក្រៅពី​នោះ​ មាន​ស្រី​ចិន​ម៉ាស្សា​ទាំងឡាយ​ បាន​ឱ្យទៅ​ផ្ទះ​វិញ គ្រាន់​តែ​អប់រំ ​កុំឱ្យ​បម្រើ​ផ្លូវភេទ​បើកចំហ​ធំ​ពេក​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ