ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយសម្បុក៩នាក់…ប៉ូលិសបង្ក្រាបទាំងអស់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នក​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត​ចុះ​ទៅ​បង្ក្រាប​បាន​ទាំង​សម្បុក ខណៈ​ពួក​គេ​បាន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ឫស្សី ស្រុក​ខាងលិច ។ ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា…

ខេត្តកំពត ៖ អ្នក​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៩​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត​ចុះ​ទៅ​បង្ក្រាប​បាន​ទាំង​សម្បុក ខណៈ​ពួក​គេ​បាន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ឫស្សី ស្រុក​ខាងលិច ។ ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​បាន​ប្រព្រឹត្ត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​ចំណុច​ភូមិ​ត្រពាំង​នៀល ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ទីរ​យុ​ត្ត​ធម៌​កងរាជអាវុធហត្ថ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​នេះ​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពត​ទើប​ករណី​បង្ក្រាប​នេះ​ទទួល​បាន​ជោគជ័យ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ដកហូត​វត្ថុ​តាង​ដូច​ជា​គ្រឿងញៀន​ដែល​នៅ​សេសសល់​ពី​ការ​ចែកចាយ និង​ប្រើប្រាស់​ចំនួន​ពីរ​កញ្ចប់​ទម្ងន់​០,៤០​ក្រាម​, ទូរស័ព្ទ​ដៃ​១​គ្រឿង​, ម៉ូតូ​១​គ្រឿង និង​ឧបករណ៍​ជក់​មួយ​សម្រាប់​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ