ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​មិន​ដំណើរការ​ទារ​វិញ​៤០០០​ដុល្លារ ហៅ​គ្នា​មក​កាង​ឈ្លោះ​គ្នា​បែកផ្សែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ជាង​ជួសជុល​គ្រឿងចក្រ​ម្នាក់​បាន​យក​ប្រាក់ និង​ទទួល​ធ្វើ​រ៉ូ​ឡូ​កិន​ដី​មួយ​គ្រឿង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​តែ​មិន​ឆេះ និង​ដោះ​គ្រឿងចក្រ​អស់ ហើយ​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ប្តឹង​ទា​ប្រាក់​វិញ និង​សំណង​៤​ពាន់​ដុល្លារ ស្រាប់តែ​ហៅ​បក្សពួក​មក​កាង និង​មាន​ទំនាស់​គ្នា​បែកផ្សែង ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែសីហា…

រាជធានី​ភ្នំពេញ​៖​ជាង​ជួសជុល​គ្រឿងចក្រ​ម្នាក់​បាន​យក​ប្រាក់ និង​ទទួល​ធ្វើ​រ៉ូ​ឡូ​កិន​ដី​មួយ​គ្រឿង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នៅ​តែ​មិន​ឆេះ និង​ដោះ​គ្រឿងចក្រ​អស់ ហើយ​ត្រូវ​ម្ចាស់​គ្រឿងចក្រ​ប្តឹង​ទា​ប្រាក់​វិញ និង​សំណង​៤​ពាន់​ដុល្លារ ស្រាប់តែ​ហៅ​បក្សពួក​មក​កាង និង​មាន​ទំនាស់​គ្នា​បែកផ្សែង ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​យានដ្ឋាន​ជួសជុល​គ្រឿងចក្រ​គ្មាន​យីហោ​មួយ​កន្លែង នៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។

ជាង​គ្រឿងចក្រ​ដែល​ត្រូវ​បាន​គេ​ប្តឹង​ឈ្មោះ ភា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជាង​ជួសជុលគ្រឿង​ចក្រ មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ចំណែក​ដើមបណ្តឹង​ឈ្មោះ លី សុធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន​សំណង់ ឈុ​ន យាង រស់នៅ​ភូមិ​ពោ​ចិន្តា ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

តាម​ដើមបណ្តឹង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ កន្លង​មក​គាត់​បានអោយ​ឈ្មោះ ភា ម្ចាស់​យានដ្ឋាន​ទៅ​ជួសជុល​រ៉ូ​ឡូ​កិន​ដី​មួយ​គ្រឿង​ដែល​ខូច​ចត​នៅ​ឯ​ស្រុក​ស្វាយ​អ​ន្ទ​រ ។ បន្ទាប់​ពី​មេជាង​ទៅ​មើល និង​ធានា​ជួស​ជួល​បាន និង​សុំ​លុយ​មុន​ដើម្បី​ទិញ​គ្រឿងបន្លាស់​លើក​ទី​១​ចំនួន​៤០០​ដុល្លារ និង​លើក​ទី​២​ចំនួន​២៥០​ដុល្លារ​ទៀត សរុប​ទាំងអស់​៦៥០​ដុល្លារ តែ​រហូត​មក​ដល់​ថ្ងៃនេះ​ជាង​នោះ​ធ្វើ​មិនកើត និង​ថែម​ទាំង​ដោះ​គ្រឿងចក្រ​ទុក​ចោល និង​គេច​មិន​ទទួលខុសត្រូវ​ទៀត ។

ម្ចាស់​គ្រឿងចក្រ​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​គ្មាន​ការ​ទទួលខុសត្រូវ​គាត់​ក៏​បាន​ប្តឹង​នគរបាល​មូលដ្ឋាន​អោយ​ជួយ​អន្តរាគមន៍ និង​ចុះ​ទៅ​សាកសួរ​ដល់​យានដ្ឋាន​ដើម្បី​ទាមទារ​ប្រាក់​នោះ​មក​វិញ និង​ទាមទារ​ប្រាក់​សំណង់​គ្រឿងចក្រ​ចំនួន​៤​ពាន់​ដុល្លារ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​នគរបាល​ទៅ​ដល់​ម្ចាស់​គ្រឿងចក្រ​ក៏​បាន​ហៅ​ខ្នង​មក​កាង និង​ចោទ​សមត្ថកិច្ច និង​ម្ចាស់​មក​អ៊ុ​កឡុក​ផ្ទះ​ទៅ​វិញ ហើយ​បង្ក​អោយទៅ​ជា​ទំនាស់​បែកផ្សែង ។ បន្ទាប់​ពី​មាន​បាតុភាព​នគរបាល​ក៍បាន​ដកថយ​វិញ​រង​ចាំ​ហៅ​ភាគី​ទាំង​២​ទៅ​សម្របសម្រួល​គ្នា​នៅ​ប៉ុស្តិ៍ បើ​មិន​ត្រូវរ៉ូវ​គ្នា​នគរបាល​នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ