ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​បែប​ណា​ទៅ​វិញ​! បើ​គាត់​និយាយ​ហើយ​ថា​ចឹ​ង​នោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​លុ​ច​ស៊ី​ស​៥៧០ បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឃឿ​ន​នឹង​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​លុ​ច​ស៊ី​ស​៥៧០ បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើក​លឿន​មិន​បាន​ប្រយ័ត្ន​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឃឿ​ន​នឹង​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​វិទ្យាល័យ​ឬ​ស្សី​កែវ ស្ថិត​នៅ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស 570 ពណ៌​ស ពាក់ស្លាកលេខរដ្ឋ07 2-8989 បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់ តែ​រថយន្ត​បង្ក​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់​ទ្រេត​អស់​មួយ​ដើម ភ្លាម​ៗ​នោះ​ដែល​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​បាន​ប្រមាណ​ជា​១០០   ​ម៉ែ​ត្រ ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ ។

បើ​តាម​សម្តី​របស់​អ្នក​បើករថយន្ត​បង្ក​បាន​ឲ្យ​ដឹង​ថា គាត់​អត់​បាន​បុក​នោះ​ទេ គឺ​មាន​រថយន្តក្រុង​មួយ​គ្រឿង​បើក​បុក​ទើប​រលំ​ទៅ​ប៉ះ​បុក​ចំ​រថយន្ត​គាត់ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​រួម​នឹង​តៃកុង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ