ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​សត្រូវ​ម្នាក់​ដូច​មាន​ខ្សាច់​មួយ​គ្រាប់​ក្នុង​ភ្នែក

5 ឆ្នាំ មុន

តាម​គតិ​លោក​បាន​ពន្យល់​ថា មាន​សត្រូវ​ម្នាក់ ដូច​មាន​ខ្សាច់​មួយ​គ្រាប់​នៅ​ក្នុង​ភ្នែក បែកសាមគ្គី​គឺ​ស្លាប់ មាន​សាមគ្គី​ទើប​រស់ ដូច្នេះ​ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ​មួយ​លើក​តម្លៃ​ជីវិត​អ្នក​ឱ្យ​នោះ​កាន់​ខ្ពស់​ឡើង និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ក្នុង​រង្វង់​ចំណោម​មនុស្ស ព្រោះ​មាន​មហាជន​ជា​ច្រើន​ដែល​តែងតែមាន​ចរិត​ខ្វះខាត​ត្រង់​ចំណុច​នេះ ចំណុច​នោះ មាន​កំហុស​នេះ…

តាម​គតិ​លោក​បាន​ពន្យល់​ថា មាន​សត្រូវ​ម្នាក់ ដូច​មាន​ខ្សាច់​មួយ​គ្រាប់​នៅ​ក្នុង​ភ្នែក បែកសាមគ្គី​គឺ​ស្លាប់ មាន​សាមគ្គី​ទើប​រស់ ដូច្នេះ​ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ​មួយ​លើក​តម្លៃ​ជីវិត​អ្នក​ឱ្យ​នោះ​កាន់​ខ្ពស់​ឡើង និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ក្នុង​រង្វង់​ចំណោម​មនុស្ស ព្រោះ​មាន​មហាជន​ជា​ច្រើន​ដែល​តែងតែមាន​ចរិត​ខ្វះខាត​ត្រង់​ចំណុច​នេះ ចំណុច​នោះ មាន​កំហុស​នេះ កំហុស​នោះ​ចៀស​មិន​រួច​ទេ ។

ជា​បុថុជ្ជន​ដែល​រស់នៅ​ក្នុង​កាមតណ្ហា គឺ​ពិតជា​គេច​មិន​ផុត​ពី​មានចិត្ត​ទោសៈ លោភៈ មោហៈ ឱកាស​នៃ​ការ​ភ្លាំងភ្លាត់ ឱកាស​នៃ​ការ​ភ្លើតភ្លើន អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​ច្រឡើសបើស ខ្លះ​ក៏​ព្រហើនកោងកាច​នោះ​ទេ ព្រោះហេតុនោះ​ការ​រស់នៅ​ក្នុង​សមាគម​មនុស្ស​គប្បី​មានការ​អភ័យ​ទើបបាន​សុខ​ជា​នឹង​គ្នា ។

ប្រាកដ​ណាស់​បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស ក្រុមការងារ​ហើយ​នោះ យើង​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​រាប់រក​ជាមួយ​ពួក​គេ​បាន​ឡើយ ។

តាម​ពិត​ទៅ​មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​យើង​ប្រកាន់ ចាប់ទោស​អូស​ដំណើរ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​ជា​រឿង​ធំ ដូច្នេះ​បើ​យើង​មិន​ឱ្យ​អភ័យ​ទេ​នោះ យើង​ច្បាស់​ជា​នឹង​មើល​មុខ​គ្នា​លែង​ត្រង់ បាត់បង់​ការ​រាប់អាន​គ្នា បាត់បង់​កម្លាំង​សាមគ្គី ។