ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​មិនមែន​ជា​ឧបសគ្គ​សម្រាប់​កូនកំលោះ​-​ក្រមុំ​មួយគូ​នេះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​-​ក្រមុំ​ជនជាតិ​ហ្វ៊ី​លី​ពី​ន​មួយគូ បាន​ក្លាយជា​រឿង​ដ៏​លេចធ្លោ​ចំពោះ​មហាជន​នៅ​ទូ​ទាំង​ប្រទេស ។ គូស្នេហ៍​នេះ​ពិសោធ​ឲ្យ​ឃើញ​ថា គ្មាន​ឧបសគ្គ​ណាមួយ​អាច​រារាំង​ថ្ងៃ​ដ៏​ល្អ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​បាន​ទេ ទោះបីជា​ទឹក​ជន់​លិច​ក្នុង​វិហារ ក៏​ពួក​គេ​នៅ​តែ​រៀប​ការ​បាន​ដែរ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​-​ក្រមុំ​ជនជាតិ​ហ្វ៊ី​លី​ពី​ន​មួយគូ បាន​ក្លាយជា​រឿង​ដ៏​លេចធ្លោ​ចំពោះ​មហាជន​នៅ​ទូ​ទាំង​ប្រទេស ។

គូស្នេហ៍​នេះ​ពិសោធ​ឲ្យ​ឃើញ​ថា គ្មាន​ឧបសគ្គ​ណាមួយ​អាច​រារាំង​ថ្ងៃ​ដ៏​ល្អ​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​បាន​ទេ ទោះបីជា​ទឹក​ជន់​លិច​ក្នុង​វិហារ ក៏​ពួក​គេ​នៅ​តែ​រៀប​ការ​បាន​ដែរ ។

ពិធី​រៀប​ការ​នោះ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១១ សីហា ២០១៨ ក្នុង​វិហារ​មួយ​នៅ​ខេត្ត​ប៊ូ​ឡា​កាន​(Bulacan) ក្បែរ​ក្រុង​ម៉ា​និល ។ នៅ​មុន​ពេល​ពិធី​ចាប់ផ្ដើម​មាន​ព្យុះ​ភ្លៀង​បង្ក​ឲ្យ​ទឹក​ជន់​លិច និង​ហូរ​ចូល​វិហារ ។

ទោះបីជា​មាន​ទឹកជំនន់​ក៏​ដោយ ក៏​មនុស្ស​គ្រប់​គ្នា​មិន​រា​ថយ​ទេ ពិធី​នេះ​បាន​បន្ត​ដោយ​នាំ​គ្នា​លុយ​ទឹក ខណៈ​ពេល​កូនក្រមុំ​តុបតែង​ឈុត​អាពាហ៍ពិពាហ៍​ដើរ​លុយ​ទឹក ធ្វើ​ឲ្យ​ពិធី​រំលេច​ដោយ​ស្នាមញញឹម និង​មាន​សេចក្ដីសុខ គ្រប់​ៗ​គ្នា ។

អាពាហ៍ពិពាហ៍​នោះ​បានការ​សាទរ​ពី​មហាជន​ទូទៅ​នៅ​ពេល​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន និង​ហ្វេ​ស​​ប៊ុ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ