ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បន្ត​គ្នា​ទៀត​ហើយ មើលចុះ​!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូ​លេខ​១៥៩-១៦០ ស្ថិត​នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ…

ខេត្តព្រះសីហនុ ៖ តាម​របាយការណ៍​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​១៩​និង​២០​នាទី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូ​លេខ​១៥៩-១៦០ ស្ថិត​នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​៤​គ្រឿង​បុក​បន្ត​គ្នា​ក្នុង​ទិស​ដៅ​ស្រប​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ ។

ដែល​រថយន្ត​ទី​១- ម៉ាក់​លុ​ច​ស៊ី​ស RX 300 ពណ៌​សរ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2T -8925 បើកបរ​ដោយ​ឈ្មោះ ជឿន សំ​អន មុខរបរ​រត់​តាក់ស៊ី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ទឹក ឃុំ​ត្រាំ​យ៉ាប ស្រុក​ស្រី​សន្ធ (​កំពង់ចាម​) បង្អង់​គេច​គោ ទី​២- រថយន្ត​ម៉ាក​លុ​ច​ស៊ី​ស RX ៣៣០ ពណ៌​ស គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ អ៊ឹម វ​ណ្ណា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ព្រៃ​នប់ ឃុំ​ព្រៃ​នប់​២ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ហើយ​បាន​ទៅ​បុក​គូថ​រថយន្ត​ទី​១ ចំណែក​ទី​៣- រថយន្ត​ឡង់​គ្រី​ស័​រ​៥៧០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2M-6908 បើកបរ​ដោយ​ឈ្មោះ ចាន់ ស្រស់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា ឃុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ដោយ​បាន​ទៅ​បុក​គូថ​រថយន្ត​ទី​២ ហើយ​ទី​៤- រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AU- 57 09 បើកបរ​ដោយ​ឈ្មោះ ឡេ​ង ហៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ ។ បាន​ទៅ​បុក​គូថ​រថយន្ត​ទី​៣ ពុំ​មាន​របួស​ដល់​មនុស្ស ឬ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​ឡើយ ក្នុង​ករណី​នេះ​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​០២​គ្រឿង ត្រូវ​បាន​សម្របសម្រួល​ជាមួយ​ប៉ូលិស​អធិការ​ស្រុក​ព្រៃ​នប់​នៅ​កន្លែង​កើតហេតុ ដោយ​ម្ចាស់​រថយន្ត​ទី​៣ ឡង់​គ្រី​ស័​រ​៥៧០ ជា​ចេញថ្លៃ​ខូចខាត​ទាំងអស់ និង​ពុំ​មានការ​ប្តឹងផ្តល់​គ្នា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ