ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ណែនាំ​ឲ្យ​ដាក់​កម្លាំង និង​ចាំ​ស្ទូច​រថយន្ត​ដែល​ចត​មិន​គោរព​ច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ…

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែសីហា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​កោតសរសើរ ដល់​កងកម្លាំង​ទាំងអស់​ដែល​បាន រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ ធ្នាប់​សុវត្ថិភាព​ក្នុង​ដំណើរការ​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃ​បោះ​ឆ្នោត និង​ក្រោយ​ការ​បោះ​ឆ្នោត ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ល្អ​ប្រសើរ​។ លោក ម៉េ​ត មាស​ភ័​ក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ថា ក្នុង​កិច្ចប្រជុំ​នោះ អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សន្តិសុខ គឺជា​សេចក្តី​ត្រូវការ​រួម​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ដែល​មិន​អាច​ខ្វះ​បាន អ្នក​ណា​ក៏​ត្រូវការ​សន្តិសុខ​ដែរ​។

លោក​បន្ត​ថា ក្នុង​អំឡុង​យុទ្ធនាការ ឃោសនា រក​សំឡេង​ឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ពុំ​មាន​បញ្ហា​អ្វី​កើតឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ និង​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ ដោយសារ​តែ​រដ្ឋបាល​រាជធានី​រក្សា​បាន​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​របៀបរៀបរយ សាធារណៈ​បាន​ល្អ​។ លោក ម៉េ​ត មាស​ភ័​ក្ដី បាន​បញ្ជាក់​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​បាន​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ នៅ​រាជធានី​ភ្នំពេញ បន្ត​ពង្រឹង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង លើ​២៤​ម៉ោង​មិនមែន​តែ​ការ​បោះ​ឆ្នោត​នោះ​ទេ ក្រោយ​បោះ​ឆ្នោត​ក៏​នៅ​បន្ត​រក្សា​ការងារ​នេះ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អជា​ប្រចាំ​។

អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្នុង​អំឡុង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​នៅ​ថ្ងៃ​បោះ​ឆ្នោត នៅ​រាជធានី​ភ្នំពេញ​ទាំងមូល​មិន​មាន​អំពើ​ហិង្សា​ណា​កើតឡើង​នោះ​ទេ ហើយ​គណបក្ស​នយោបាយ ទាំង​២០​ដែល​ធ្វើ​សកម្មភាព​នៅ​ភ្នំពេញ គឺ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ ដោយ​មិន​បាន​ប្រើ​ពាក្យ​សម្ដី​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​គណបក្ស​នីមួយ​ៗ​នោះ​ឡើយ​។ ប៉ុន្តែ​ទោះបីជា​សន្តិសុខ​សណ្តាប់ធ្នាប់​មាន​ភាព​រលូន​ក៏​ដោយ លោក ឃួ​ង ស្រេង នៅ​តែ​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំង​១២ កម្លាំង​នគរបាល​ស្នង​ដ្ឋា​ន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រូវ​តែ​បន្ត​ព​ង្រឹ​ក​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។

ក្នុង​កិច្ចប្រជុំ​នោះ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់ រៀបចំ​សណ្ដាប់ធ្នាប់​ផ្លូវ​ទាំង​១១​ខ្សែ ឱ្យ​បាន​ម៉ឹង​មាត់​បន្ថែម​ទៀត ជា​ពិសេស​ត្រូវ​ដាក់​កងកម្លាំង និង​រថយន្ត​ស្ទូច​ប្រចាំការ ដើម្បី​ស្ទូច​រថយន្ត​ណា ដែល​មិន​គោរព​ហើយ ចត​អាណា​ធិ​ប​តេ​យ្យ​នៅ​តាម​ដងផ្លូវ ទាំង​១១​ខ្សែ​នេះ​ដែល​ពាក់ព័ន្ធ​បញ្ហា ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ