ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ក្នុង​វត្ត​បាន​មួយ​ថ្ងៃ ព្រះ​មិន​ជួយ​ជាប់​ខ្នោះ​ប៉ូ​លី​ស

5 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នា​ថ្ងៃ​ទី​១៤ សីហា ២០១៨ នេះ ពាក់ព័ន្ធ​លួច​ម៉ូតូ​ចេញពី​ក្នុង​វត្ត​បុប្ផា​សុវណ្ណ ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រា​ចប…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន នា​ថ្ងៃ​ទី​១៤ សីហា ២០១៨ នេះ ពាក់ព័ន្ធ​លួច​ម៉ូតូ​ចេញពី​ក្នុង​វត្ត​បុប្ផា​សុវណ្ណ ស្ថិត​នៅ​ភូមិ​កណ្តាល ឃុំ​ក្បាល​ត្រា​ចប ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ជនសង្ស័យ​ឈ្មោះ ស៊ូ គឹ​ម​ហ៊ុ​ល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​មហាទេព ឃុំ​ព្រែក​មហាទេព ស្រុក​ស្វាយប៉ោ ខេត្តបាត់ដំបង​។

ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ដកហូត វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក​ឃ្លី​កមួយ​គ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ទូរស័ព្ទ​២​គ្រឿង និង បាត់បង់​ប្រាក់​ចំនួន​២៤៥.៤៥០០.០០ (​ពីរ​លាន​បួន​សែន​ប្រាំ​មឺ​ន​បួន​ពាន់​ប្រាំ​រយ​រៀល​)​។ សូម​រំលឹក​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ចេញពី​ក្នុង​វត្ត​បុប្ផា​សុវណ្ណ នា​វេលា​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ក្រោយមក​បាន​១​ថ្ងៃ​ព្រះ​មិន​ជួយ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​មក​វិញ​។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ