ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កា​រ៉ុត​ពិត​​ជា​អាច​ប្រ​ឆាំង​នឹង​មហា​រីក​ប្រូ​ស្តាត​បាន​មែន​ទេ ?

11 ឆ្នាំ មុន

ក្រុម​អ្នកវិទ្យា​សាស្ត្រ​បាន​អះ​​អាង​ថា មើម​កា​រ៉ុត​គឺ​ជា​អា​វុធ​ថ្មី​ដែល​អាច​ធ្វើ​សង្គ្រាម​ប្រ​ឆាំង​នឹង​មហារីក​ក្រ​ពេញ​ប្រូ​ស្តាត ។​ ការ​សិក្សា​មួយ​ដែល​ដឹក​នាំ​ដោយ​សាស្ត្រា​ចារ្យ​ Norman Maitland​មក​ពី​​សាកល​វិទ្យា​ល័យ​ University of York រក​ឃើញ​ថា របប​អា​ហារ​ដែល​សម្បូរ​ដោយ​វីតា​មីន A អាច​ជា​គន្លឹះ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺ​ខាង​ដើម​ដ្បិត​វា​បាន​ធ្វើ​ឱ្យ​ជំ​ងឺ​នោះ​អាច​ព្យាបាល​បាន ។​

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អា​ស៊ីដ រេតេណូ​អុិច( Retenoic) ដែល​ជា​​សារ​ធាតុ​គី​មី​បាន​មក​ពី​វីតា​មីន A អាច​កាត់​បន្ថយ​សមត្ថ​ភាព​វាយ​ប្រ​ហារ​ឈ្លាន​ពាន​របស់​មហា​រីក​ទៅ​លើ​ជា​លិ​កា​ការ​ពារ ។​

សាស្ត្រា​ចារ្យ​ Norman Maitland​បាន​ថ្លែង​ថា​៖«ប្រ​សិន​ជា​ជំ​ងឺ​​មហារីក​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ចូល​ទៅ​បំ​ផ្លាញ​ប្រូ​ស្តាត​ នោះ​ឱកាស​ព្យា​បាល​ដោយ​ថ្នាំ​ពេទ្យ​មាន​ច្រើន​ ។ ចំណុច​នេះ​គឺ​យើង​ចង់​និយាយ​ថា ការ​ការ​ពារ​ប្រ​សើរ​ជាង​ការ​ព្យា​បាល​ ។ វា​អាច​បញ្ឈប់​ការ​រាល​ដាល​របស់​ជំ​ងឺ​មហារីក ។​ នៅ​ពេល​រង​ការ​វាយ​ប្រ​ហារ​ដោយ​អា​ស៊ីដរេតេណូ​អុិច​ កោ​សិ​កា​មហា​រីក​បាន​ចុះ​អន់​ថយ​សកម្ម​ភាព»។

លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា​៖«អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​គេ​ដឹង​ថា បុរស​មាន​កម្រិត​វីតា​មីន​ Aក្នុង​ឈាម​ទាប​ជាប់​ពាក់​ព័ន្ធ​នឹង​ជំ​ងឺ​មហារីក​ប្រូ​ស្តាត ។ តែ​គ្មាន​អ្នក​ណា​ដឹង​ពី​យន្ត​ការ​ដែល​ពាក់​ព័ន្ធ​នេះ​ឡើយ ។​ នេះ​ជា​ការ​អភិ​វឌ្ឍ​​ថ្មី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​​ភ្ជាប់​ធាតុ​មួយ​ពី​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ទៅ​នឹង​កោ​សិ​កា​មហារីក​ប្រូ​ស្តាត»​ ៕