ចោរ​២​នាក់​អស់លក្ខណ៍ ក្រោយ​ឆក់​ទូរស័ព្ទ​បាន​សម្រេច


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ម្នាក់ ខណៈ​ដែល​នាងរង​គ្រោះ​ខាងលើ កំពុង​ជិះ​ម៉ូតូ​បណ្ដើរ​កាន់​ទូរស័ព្ទ​និយាយ​បណ្ដើរ​។ ប៉ុន្តែ​សំណាងអាក្រក់​បន្ទាប់​ពី​ឆក់​បាន​សម្រេច​ព្យាយាម​ជិះ​ម៉ូតូ រត់គេច​ខ្លួន​ត្រូវ​បាន​នាងរង​គ្រោះ​ជិះ​ម៉ូតូ​ដេញ​តាម​បណ្ដាល​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ភ្លាត់ស្នៀត​ដួល​ម៉ូតូ​។ បន្ទាប់​មក​ស្ត្រី​រង​គ្រោះ​បាន​បុក​ថែម​ពីលើ​មួយ​តង់​ទៀត បណ្ដាល​ឲ្យ​រង​របួស​ទើបត្រូវ​បាន​នគរបាល និង​ប្រជាពលរដ្ឋ​ចាប់​បាន​ទាំង​២​នាក់​តែ​ម្ដង​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ឬ​រង្វង់​មូល​ដីក្រហម ស្ថិត​នៅ​ក្នុងភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​២​នាក់​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ព្រោះ​នគរបាល​កំពុងធ្វើការ​សាកសួរ ដោយ​ស្ត្រី​ជា​ម្ចាស់​ទូរស័ព្ទ​ខាងលើ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​ឈ្មោះ​អ្វី​ឡើយ​ដែរ​។ ប៉ុន្តែ​នាង​បាន​និយាយ​ថា ទូរស័ព្ទ​ដែល​ត្រូវ​ចោរឆក់​នោះ​ម៉ាក OPPO​។

ស្ត្រី​រូប​នោះ​បាន​និយាយ​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ នាង​បាន​ជិះ​ម៉ូតូ​ម៉ាក SUZUKI VIVA មួយ​គ្រឿង ចេញពី​កន្លែងធ្វើការ គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ដោយ​ខណៈនោះ​នាង​ជិះ​ម៉ូតូ​បណ្តើរ និង​កាន់​ទូរស័ព្ទ​និយាយ​ទូរស័ព្ទ​បណ្តើរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង​ឌុ​ប​គ្នា​។

លុះ​ពេល​ជិះ​ទៅ​ដល់​ជិត​នាង ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​របស់​នាង​ហើយ​ព្យាយាម​បើក​រត់គេច​ខ្លួន ភ្លាម​ៗ​តែ​ម្ដង​។ ខណៈនោះ​នាង​បាន​ជិះ​ម៉ូតូ​ដេញ​តាម ហើយ​ព្រះ​មិន​ជួយ​ជនសង្ស័យ​បាន​ដួល​ម៉ូតូ ហើយ​នាង​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ថែម​ពីក្រោយ​ទៀត បណ្តាល​ឲ្យ​ជនសង្ស័យ​រង​របួស​ទាំង​២​នាក់​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​បែប​នេះ​ត្រូវ​បាន កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដែល​កំពុង​ល្បាត​នៅ​ជិត​នោះ បាន​សហ​ការណ៍​ជាមួយ​ប្រជាពលរដ្ឋ​ជួយ​ធ្វើការ​ឃាត់​បាន​ទាំង​២​នាក់​។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ អធិការ​នគរបាល​ខណ្ឌ ចំណែក​នាងរង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​លើ​ជនសង្ស័យ​ទាំងនេះ​រួចរាល់​ហើយ​ដែរ​៕


Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ