ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​សាច់​កែ​ច្នៃ​ច្រើន​បង្កើន​អត្រា​ស្លា.ប់​មុន​អា​យុ​

11 ឆ្នាំ មុន

ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ទ្វីប​អឺរ៉ុប​បាន​រក​ឃើញ​ថា ទទួលទាន​​អា​ហារ​សំ​បូរ​​​ដោយ​សាច់​កែ​ច្នៃ​ច្រើន​មាន​​ដូចជា សាច់​ក្រក សាច់​ជ្រូក​បី​ជាន់​ប្រ​ឡាក់​គ្រឿង​(bacon) ភ្លៅ​ជ្រូក​ប្រ​ឡាក់​គ្រឿង​( Ham)​គឺ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឆាប់​ស្លា.ប់​មុន​អា​យុ​ដោយ​​ជំ​ងឺ​ផ្សេង​ៗ​ក្នុង​នោះ​មាន ជំ​ងឺ​បេះ​ដូងនិង​មហារីក​​ជា​ដើម ។​

ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​មនុស្ស​ជាង​កន្លះ​លាន​នាក់​នៅ​ទូ​ទាំង​ទ្វីប​អឺរ៉ុប​បាន​រក​ឃើញ​ថា ទទួលទាន​​អា​ហារ​សំ​បូរ​​​ដោយ​សាច់​កែ​ច្នៃ​ច្រើន​មាន​​ដូចជា សាច់​ក្រក សាច់​ជ្រូក​បី​ជាន់​ប្រ​ឡាក់​គ្រឿង​(bacon) ភ្លៅ​ជ្រូក​ប្រ​ឡាក់​គ្រឿង​( Ham)​គឺ​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឆាប់​ស្លាប់​មុន​អា​យុ​ដោយ​​ជំ​ងឺ​ផ្សេង​ៗ​ក្នុង​នោះ​មាន ជំ​ងឺ​បេះ​ដូងនិង​មហារីក​​ជា​ដើម ។​

សរ​សេ​រ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​ BMC Medicine ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា អំ​បិល​​និង​សារ​​ធាតុ​គី​មី​ផ្សេង​ៗ​ដែល​គេ​ប្រើ​ដើម្បី​រក្សា​ទុក​សាច់​​ឱ្យ​បាន​យូរ​គឺ​ជា​ដើម​ចម​បំ​ផ្លាញ​សុខ​ភាព ។​ ដូច្នេះ​ អ្នក​ដែល​និយម​ទទួល​ទាន​សាច់​កែ​ច្នៃ​ស្ទើរ​គ្រប់​ពេល​បាយ​គឺ​ស្មើ​ដូច​ពួក​គេ​កំពុង​ជក់​បា​រី​បន្ត​កន្ទុយ​ ឬ​ក៏​ជា​មនុស្ស​ធាត់​លើស​ទម្ងន់អញ្ចឹង​ដែរ​ ។

សាស្ត្រា​ចារ្យ​ Sabine Rohrmann មក​ពី​សាកល​វិទ្យា​ល័យ​ University of Zurichបាន​ថ្លែង​ថា​៖«ការ​ប្រើ​ប្រាស់​សាច់​ច្រើន​ក្នុង​របប​អា​​ហារ​ប្រ​ចាំ​ថ្ងៃ​ ជា​ពិ​សេស​សាច់​កែ​ច្នៃ​គឺ​ធ្វើ​ឱ្យ​បែ​បបទ​ជី​វិត​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​យើង​ពុំ​ប្រ​កប​ដោយ​សុខុ​​មាល​ភាព​ ។​ ជា​ការ​ពិត​ហើយ​ដែល​ថា បោះ​បង់​ចោល​ការ​ជក់​បា​រី​សំ​ខាន់​ជាង​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ ប៉ុន្តែ​ខ្លួន​ខ្ញុំផ្ទាល់​យល់​ថា បង្កើន​ការ​ទទួល​ទាន​សាច់​ជា​ពិ​សេស​សាច់​កែ​ច្នៃ​គឺ​មានន័យស្មើ​ការ​បង្កើន​ហា​និ​ភ័យ​ដល់​សុខ​ភាព​ជា​ទូ​ទៅ ។​ វិ​ធី​ល្អ​គឺ​កាត់​បន្ថយ​ទាំង​២​មុខ »។​ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី​សាស្ត្រា​ចារ្យ​បាន​បញ្ជាក់​ថា ប្រ​សិន​ជា​គេ​ទទួល​ទាន​សាច់​កែ​ច្នៃ​មិន​លើស​ពី​២០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ នោះ​អត្រា​ស្លាប់​មុន​អា​យុ​អាច​ការ​ពារ​បាន​៣ភាគ​រយ ៕