ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ភ្នំ​គូលែន នឹង​កែ​លម្អ​សេវាកម្ម​ឲ្យ​បាន​ប្រសើរ​ជាង​មុន

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ភ្នំ​គូលែន គឺជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​ល្បីល្បាញ កំពុង​ទាក់ទាញ ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត…

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ភ្នំ​គូលែន គឺជា​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​ល្បីល្បាញ កំពុង​ទាក់ទាញ ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​ជា​រៀងរាល់ថ្ងៃ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​សំខាន់​ៗ​ផ្សេង​ទៀត ក្នុង​ខេត្តសៀមរាប​។ ព្រោះ​តំបន់​ភ្នំ​គូលែន​នេះ ត្រូវ​បាន​អ្នក​ទេសចរណ៍ ទៅ​សិក្សា​ស្វែង​យល់ អំពី​អរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​យើង​នៅ​ទីនោះ​ផង​ដែរ​។

ពិសេស ភ្នំ​គូលែន​គឺជា​តំបន់​ផ្តល់​នូវ ប្រភព​ទឹក​ដែល​មិន​ចេះ​រីងស្ងួត មិន​ថា​រដូវប្រាំង ឬ​រដូវវស្សា ដោយ​នាំ​យក​ទៅ​ស្រោចស្រព ដំណាំ​ផ្នែក​ខាងក្រោម តាម​រយៈ​ហូរ​ធ្លាក់​ឆ្ពោះទៅ​តាម​ដងស្ទឹង​សៀមរាប សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​ដល់​មនុស្ស សត្វ រុក្ខជាតិ និង​លើ​ការងារ​កសិកម្ម​ទៀត​ផង​។ សូម​បញ្ជាក់​ផ​ងែ​រថា តំបន់​ទេសចរណ៍ ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​ភាពល្អ​ឥត​ខ្ចោះ ទាំង​ប្រភព​ទឹក ទាំង​ព្រៃឈើ ទាំង​ការ​សិក្សា​ស្រាវជ្រាវ របស់​អ្នក​ទេសចរណ៍ ប៉ុន្តែ​ក៏​នៅ​មានការ​ខ្វះខាត​ខ្លះ​ៗ​លើ​សេវាកម្ម បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ នៅ​ភ្នំ​គូលែន​នេះ ផង​ដែរ ដូច​ជា​៖

ការ​យក​លុយ​រថយន្ត ម៉ូតូ គ្មាន​ការ​រៀបចំ ផ្លូវ​ដូច​ឋានសួគ៌ ចំណតរថយន្ត ម៉ូតូ គ្មាន​របៀប អនាម័យ បរិស្ថាន ការ​លក់ដូរ​មានការ​ឡើងថ្លៃ​។​ល​។ ក្នុង​នោះ​តម្រូវ​ឱ្យ​ពួក​គាត់​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​រួម​គ្នា​ថែទាំ​បរិស្ថាន និង​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ទីនោះ​ឱ្យ​កាន់តែ​មាន​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ល្អ និង​តម្លៃ​សមរម្យ ផង​ដែរ​។ តាម​ប្រភព​ពី មន្ត្រី​ជំនាញ នៃ​មន្ទី​ទេសចរណ៍​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ការ​ពិត​ណាស់ គឺ​នៅ​មាន​ចំណុច​ជា​ច្រើន ដែល​ទាមទារ​ឱ្យ​ប្រតិបត្តិ​ករ​សេវាកម្ម ទេសចរណ៍ និង​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ ទាំងអស់ រួម​គ្នា​ពិនិត្យ​និង​ដោះស្រាយ​ជា​បន្ទាន់​។

ជា​ពិសេស​លើ​បញ្ហា​តូប​អង្គុយ ដែល​គេ​មិន​ទាន់​ឃើញ​មានការ​បិទ​កំណត់​តម្លៃ និង​មិន​មាន​សញ្ញា​ណា​បញ្ជាក់​ថា តូប​មួយ​ណា​ត្រូវ​បាន​គេ​កក់​ទុក​រួច​ហើយ​នោះ​ទេ​។ ចំណែក​បញ្ហា​បង្គន់​អនាម័យ​នៅ​ទី​នេះ​វិញ ក៏​មិន​ទាន់​មាន​ភាពសមរម្យ​នៅឡើយ​ដែរ​។ ចំពោះ​បញ្ហា​សំរាម វិញ យើង​បាន​រៀបចំ​បាន​ល្អ​ប្រសើរ​ជាង​មុន​ហើយ ដោយ​បាន​ដាក់​ធុងសំរាម ទៅ​តាម​គោលដៅ​សំខាន់​ៗ​មួយ​ចំនួន​។ មន្ត្រី រូប​នោះ​បន្ត​ថា ផ្នែក​បរិស្ថាន​មាន​ភាព​ស្រស់បស់​ឡើង​វិញ​ហើយ ចំពោះ​ការ​លក់ដូរ​ម្ហូបអាហារ​នៅ​ទីនោះ ថ្ងៃ​ធម្មតា មិន​ឡើងថ្លៃ​ហួសហេតុ​ណាស់ណា​នោះ​ទេ បើ​ថ្ងៃ​បុណ្យ​ទាន​វិញ គឺ​ពួក​គាត់​លក់​ថ្លៃ​ខ្ពស់​បន្តិច​ហើយ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ទៅ​ទស្សនា​នៅ​លើ​ខ្នងភ្នំ​គូលែន បាន​បញ្ជាក់​ថា ដើម្បី​ឱ្យ​ទេសចរណ៍​របស់​យើង ប្រព្រឹត្ត​ទៅ​បាន​រលូន ពុំ​មានការ​រាំងស្ទះ​នោះ គួ​តែ​យើង​ចេះ​សហការ​គ្នា គ្រប់​ស្ថាប័ន ព្រមទាំង​ធ្វើការ​អប់រំ​បន្ថែម​ទៀត​ដល់​អាជីវករ​នៅ​លើ​ភ្នំ​គូលែន​នោះ ឱ្យ​មានការ​ព្រមព្រៀង និង​កែ​លម្អ​នូវ​ចំណុច​ខ្វះខាត បន្ថែម​ទៀត ដើម្បី​ចៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ភ្ញៀវ​ទេសចរណ៍ ដែល​គេ​មាន​លុយ​មក​ចាយ​ហើយ ឱ្យ​គេ​និយាយដើម​ទៀត ចំពោះ​តម្លៃ​ម្ហូបអាហារ និង​កន្លែង​អង្គុយ វា​ឡើងថ្លៃ​ស្រេច​តែ​ចិត្ត ទៅ​លើ​ទឹកមាត់​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ