ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​ស្វែង​យល់ និង​ដក​បទ​ពិសោធ​ពី​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដឹកនាំ​ដោយ ឧត្តមសេនីយ Chry shranda Dwilaksana ប្រធាន​នាយកដ្ឋាន​នរ​គ​បាល​ចរាចរ​ឥណ្ឌូ​នេ​ស៊ី នា​ថ្ងៃ​ទី​១៤ សីហា…

រាជធានី​ភ្នំពេញ ៖ ប៉ូលិស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដឹកនាំ​ដោយ ឧត្តមសេនីយ Chry shranda Dwilaksana ប្រធាន​នាយកដ្ឋាន​នរ​គ​បាល​ចរាចរ​ឥណ្ឌូ​នេ​ស៊ី នា​ថ្ងៃ​ទី​១៤ សីហា នេះ បាន​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​មក រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​យល់ និង​ដក​បទ​ពិសោធ​ពី​ប្រព័ន្ធ​កាំ​មេ​រ៉ា​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ​។ លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ប៉ូលិស​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​បាន​មក​បំពេញ​ទស្សនៈកិច្ច នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​មាន​គោលបំណង​ស្វែង​យល់ និង​ដក​បទ​ពិសោធ​ពី​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​របស់​រាជធានី​ភ្នំពេញ ដោយសារ​រាជធានី​ភ្នំពេញ ការ​គ្រប់គ្រង​ចរាចរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដែល​អាច​ទទួលយក​បាន​។

បើ​ទោះបី​ហេតុការណ៍ គ្រោះថ្នាក់​ចារ​ចរ​នៅ​តែ​បន្ត​កើត​មាន​ក៏​ដោយ ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ តែ​ការ​អនុវត្ត​លើ​ការងារ​គ្រប់គ្រង​ចរាចរ​នេះ​បាន​ល្អ ជា​ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធ កាមេរ៉ា​សុវត្ថិភាព របស់​រាជធានី​ភ្នំពេញ​។ លោក មាន ចាន់​យ៉ា​ដា បាន​បញ្ជាក់​ថា ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​របស់ រាជធានី​ភ្នំពេញ មាន​ចំនួន​ជាង​៦០០​គ្រឿង ដោយ​ទើបតែ​ដំណើរការ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ការងារ​នេះ​យើង​ធ្វើ​បាន​ល្អ​ដែល​អាច​ទទូ​លយ​កបាន​។

ចំណែក​ឧត្តមសេនីយត្រី ចេ​វ ហាក់ ស្នងការ​រង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ផ្លូវ​ប្រវែង​១.៨៨៣​គីឡូម៉ែត្រ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១​លាន​៦​សែន​នាក់ តែបើ​គិត​ពី​ប្រជាពលរដ្ឋ​ដែល​មក​ស្នាក់​នៅ និង​រៀនសូត្រ​ថែម​ទៀត​នោះ ចំនួន​ប្រជា​ព​លេ​ដ្ឋ​ដែល​រស់នៅ​ភ្នំពេញ​បាន​កើនឡើង​រហូត​ដល់ ជាង​២​លាន​នាក់​។ សម្រាប់​ស្ថិតិ​មធ្យោបាយ​យាន្ត​យន្ត​វិញ នៅ​ឆ្នាំ​២០១៧ មាន​រថយន្ត​ចំនួន​៤៦​ម៉ឺន​គ្រឿង ម៉ូតូ​១​លាន​៦​សែន​គ្រឿង​។

សម្រាប់​៨​ខែ ឆ្នាំ​២០១៨​នេះ គ្រោះថ្នាក់​ចរាចរ​បាន​កើត​មាន​ឡើង ចំនួន​៤១៤​ករណី បណ្តាល​ឲ្យ​មាន​មនុស្ស​១៦៦​នាក់​បាន​ស្លាប់ របួសធ្ងន់​ចំនួន​៤២១​នាក់ របួសស្រាល​ចំនួន​១១៩​នាក់​។ ចំនួន​នេះ​បើ​គិត​ជា​ធ​ម្យ​ម​ភាគ​គឺ​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​មនុស្ស​ស្លាប់ ២​នាក់​។ ឧត្តមសេនីយត្រី ចេ​វ ហាក់ បាន​បញ្ជាក់​ថា ដោយសារ​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ចរាចរ នេះ​ហើយ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​គ្រប់គ្រង​បញ្ហា​ចរាចរ និង​ទប់ស្កាត់​បទល្មើស​ផ្សេង​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ចេ​វ ហាក់ ក៏​បាន​ស្នើ​សុំ​ឲ្យ​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ ដោយសារ​តែ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នេះ​វា​អាច​ជួយ​ការងារ​ច្រើន​លើ​បញ្ហា​សន្តិសុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ