ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​ម្ល៉េះ​! លោកតា​ថា ត្រ​សត់​ធំ​វែង​ព្រោះ​ទទួល​បាន​ធម៌

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​ជនជាតិ​ឥណ្ឌា​អាយុ​៧៥​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​ត្រសក់​ធំ ដែល​មាន​ប្រវែង​វែង​ខ្លាំង​ដល់ ១២៩.៥៤​សង់ទី​ម៉ែត្រ។ អ្វី​ដែល​កាន់តែ​ចម្លែក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា លោកតា​ជនជាតិ​ឥណ្ឌា​អាយុ​៧៥​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​ត្រសក់​ធំ ដែល​មាន​ប្រវែង​វែង​ខ្លាំង​ដល់ ១២៩.៥៤​សង់ទី​ម៉ែត្រ។ អ្វី​ដែល​កាន់តែ​ចម្លែក គឺ​លោកតា​ប្រាប់​ថា វា​ធំ​វែង​យ៉ាងនេះ​គឺ​ដោយសារ​តែ​លោកតា​ឲ្យ​ធម៌​វា​រាល់ថ្ងៃ​។

លោកតា Sanghera ដាំ​ត្រសក់​នៅ​ក្នុងផ្ទះ​កញ្ចក់​មួយ​នា​ក្រុង Derby ប្រទេស​អង់គ្លេស​។ លោកតា​តែងតែ​ស្រោច​ទឹក ដាក់​ជី និង​ជា​ពិសេស​គឺ​តែងតែ​អង្គុយ​ជិត​វា​រយៈពេល​បី​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ធម៌​។ ការ​ធ្វើ​ដូចនេះ លោកតា​ជឿ​ថា វា​ពិតជា​ធ្វើ​ឲ្យ​ត្រសក់​លូតលាស់​បាន​វែង​បែប​នេះ​មែន​។

តាម​ការ​ពិត​ទៅ​ប្រវែង​វែង​បែប​នេះ គឺ​ពិតជា​អាច​យកឈ្នះ​លើ​កំណត់​ត្រា​ពេល​បច្ចុប្បន្ន​នៅ​ប្រទេស​វ៉ែ​ល កាលពី​ឆ្នាំ​២០១១​បាន​ហើយ ព្រោះថា កាលនោះ​ត្រសក់​ជាប់​កំណត់​ត្រា​មាន​ប្រវែង​ត្រឹមតែ ១០៧​សង់ទីម៉ែត្រ​។

តែ​ខាង​អ្នកជំនាញ​ប្រាប់​ថា គេ​មិន​គិត​វា​ជា​កំណត់​ត្រា​ទេ ដោយសារ​តែ​លោកតា​អាច​នឹង​យក​ពូជ​ត្រសក់​ធំ​មក​ដាំ ទើបបាន​ធំ​យ៉ាងនេះ​។ ពូជ​ត្រសក់​ប្រភេទ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ