ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា គេ​លើក​ទំនប់​បិទផ្លូវ​ទឹកមុខ​ស្ពាន ទើប​លិចលង់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​គ្រោះ​លិចលង់​ដែល​ប៉ះពាល់​ដល់​ផលដំណាំ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន ។…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សំរោង​ក្អែ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​គ្រោះ​លិចលង់​ដែល​ប៉ះពាល់​ដល់​ផលដំណាំ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន ។ ខណៈ​​ជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​លឿន​កំពុង​គំរាមកំហែង និង​មាន​កន្លែង​ខ្លះ​មេ​ភូមិ​បាន​ដឹកនាំ​ពលរដ្ឋ​ច្រក​ដី​ដាក់​បាវ​ទប់ស្កាត់ និង​កន្លែង​ខ្លះ​ទៀត​ក៏​បាន​រង​ការ​ខូចខាត​បណ្តើរ​ៗ​ហើយ​។

ការ​ព្រួយបារម្ភ​របស់​អ្នកស្រុក​នេះ​ដោយសារ​កម្រិត​ទឹក​នៅ​តែ​ហក់​ឡើងជា​បន្តបន្ទាប់ រីឯ​ប្រព័ន្ធ​ផ្លូវ​រំដោះ​ទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ​ត្រង់​ចំណុច​ស្ពាន​ជប៉ុន​ទី​1 «​បើ​គិត​ទិស​ដៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​1 ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​» ត្រូវ​ឈ្មោះ​ស៊ិ​ន ចាន់​ណា​រី «​ហៅ​ឡាក់​» បាន​លើក​ទំនប់​បិទ​កាត់​ទទឹង​ជិត​តែ​ម្តង​។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ចំណុច​នេះ​កាលពី​ឆ្នាំ​2000 «​ជំនាន់​ទឹកធំ​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​វិធីសាស្ត្រ​កាយ​ផ្តាច់​ផ្លួ​វ​ជាតិ ដើម្បី​រំដោះ​ទឹក​សង្គ្រោះ​ផលដំណាំ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​។ បន្ទាប់​មក​សម្តេច​បាន​ធ្វើការ​អភិវឌ្ឍន៍​ស្ពាន​ដ៏​វែង​មានគុណ​ភាពរឹងមាំ ស្រស់​ស្អាត ដើម្បី​បើកផ្លូវ​ទឹក​បញ្ជៀ​ស​នូវ​ការ​លិចលង់​ប៉ះពាល់​ដល់​ផលដំណាំ ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដូច​មុន​ទៀត​។

ប៉ុន្តែ​ឥឡូវ​ត្រូវ​ឈ្មោះ​ស៊ិ​ន ចាន់​ណា​រី​នោះ​បាន​អះអាង​ថា ដី​ចំ​ពីមុខ​ស្ពាន​ជា​ដី​កម្មសិទ្ធិ​របស់​គាត់ ហើយ​បាន​លើក​ទំនប់​ដ៏​ធំ​កាត់​ទទឹង​បិទ​ជិត​ចម្ងាយ​ប្រហែល​10​ម៉ែត្រ​ពី​ខាង​មុខ​ស្ពាន ស្រប​ពេល​ឆ្នាំ​នេះ​ទឹក​ឡើង​ធំ​គ្មាន​ប្រព័ន្ធ​ហូរ ទើប​ធ្វើ​ឲ្យ​ទឹក​ចាល់​មក​លិចលង់​ផលដំណាំ​ពលរដ្ឋ​ក្នុងភូមិ និង​ហូរ​កាត់ម​កលើ​ផ្លូវលំ​ដ៏​មាន​សារសំខាន់​សម្រាប់​ពលរដ្ឋ​ដឹក​ជញ្ជូន​កសិផល​គ្រប់​ខួប គ្រប់​វស្សា បណ្តាល​ឲ្យ​ទឹក​ហូរ​ច្រុះ​បាក់​ផ្លូវ​មួយ​កន្លែង​។

ហើយ​ផលដំណាំ​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជា ផ្លូវលំ​ត្រង់​ចំណុច​ព្រែក​តា​ហូ​ដែល​ក្រុមការងារ​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន​កម្ពុជា ជូន​ជា​ចំណង​ដៃដល់​ប្រជាជន​ក៏​កំពុង​ត្រូវ​បាន​គ្រោះ​ទឹកជំនន់​គំរាមកំហែង​ដែរ ។ តែ​ដោយសារ​បាន​លោក សរ សំបូរ មេ​ភូមិ​សំរោង​ក្អែ សហការ​ជាមួយ​ពលរដ្ឋ​រ៉ៃ​អង្គាស់​ថវិកា​គ្នា​ទិញ​ដី​ច្រក​ដាក់​បាវ​ទប់ស្កាត់​បណ្តោះអាសន្ន​។

ពលរដ្ឋ​ខ្លះ​និយាយ​ថា ដី​នេះ​គឺ​ឈ្មោះ​ស៊ិ​ន ចាន់​ណា​រី «​ហៅ​ឡាក់​» បាន​ទិញ​តាំងពី​មុន​ស្ពាន​មិន​ទាន់​អភិវឌ្ឍន៍​មែន ប៉ុន្តែ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​បើកផ្លូវ​ទឹក​ឲ្យ​គ្រប់​គ្នា​រួចរាល់​អស់ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ