ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះទឹកក៏ជួបគ្រោះថ្នាក់​ដ៏​​រន្ធត់ដែរ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ឪពុក​និង​កូន​បាន​បើកកាណូត​ចេញ​ទៅ​ប្រកប​មុខរបរ​នេសាទ​ទាំង​យប់ ពេល​នោះ​ស្រាប់តែ​មាន​កាណូត​១​គ្រឿង​ផ្សេង​ទៀត​បើកមក​​ពីមុខ​បាន​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ឪពុក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ចំណែក​កូន និង​ភាគី​កាណូត​ម្ខាង​ទៀត​ពុំ​មាន​រង​របួស​អ្វី​នោះ​ទេ រីឯ​កាណូត​វិញ​បាន​រង​ការ​ខូចខាត​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ឪពុក​និង​កូន​បាន​បើកកាណូត​ចេញ​ទៅ​ប្រកប​មុខរបរ​នេសាទ​ទាំង​យប់ ពេល​នោះ​ស្រាប់តែ​មាន​កាណូត​១​គ្រឿង​ផ្សេង​ទៀត​បើកមក​​ពីមុខ​បាន​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​ឪពុក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​​កន្លែង ចំណែក​កូន និង​ភាគី​កាណូត​ម្ខាង​ទៀត​ពុំ​មាន​រង​របួស​អ្វី​នោះ​ទេ រីឯ​កាណូត​វិញ​បាន​រង​ការ​ខូចខាត​ទាំង​សងខាង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ព្រមទាំង​ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​ទឹក ចុះ​មក​ជួយ​អន្តរាគមន៍ ឃាត់​មនុស្ស​និង​កាណូត ដែល​បង្ក​យក​មក​រក្សា​ទុក​នៅ​គោលដៅ​ផង​ដែរ​។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ស្ទឹង​សង្កែ ស្ថិត​ក្នុងភូមិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប​។

ជន​រង​គ្រោះជា​ឪពុក​ដែល​ស្លាប់​ឈ្មោះ សុខ ខេន អាយុ​៤១​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ​ទ្រាយ ស្រុក​ពួក ខេត្តសៀមរាប និង​កូន​ឈ្មោះ​សុខ ចិ​ត្រា ភេទ​ប្រុស អាយុ​១១​ឆ្នាំ មិន​មាន​រង​របួស​នោះ​ទេ ។ កាណូត​របស់​ជន​រង​គ្រោះ​ម៉ាក CCC ប្រភេទ​ស្មាច់ ពណ៌​ស្លា​ទុំ បណ្តោយ​ប្រវែង​៦,១០​ម៉ែត្រ ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា ១៨​សេស ។ ចំណែក​ជន​បង្ក​ឈ្មោះ មាន ភុ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នេសាទ រស់នៅ​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ បាន​បើកកាណូត​មួយ​គ្រឿង​ម៉ាក CNC ប្រភេទ​ស្មាច់ ពណ៌​ស្លា​ទុំ បណ្តោយ​ប្រវែង​៥,៩០​ម៉ែត្រ ម៉ាស៊ីន​ម៉ាក​ហ៊ី​ណូ​តា ១៨​សេស មាន​ដឹក​បុរស​ម្នាក់​ឈ្មោះ ប៉ែន ភិ​រុន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា មិន​មាន​រង​របួស ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ