ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះ​លឿន​…​នាង​ទៅ​ទិញ​ត្រី​តែ​មួយ​ភ្លែត​សោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បង្អួច​ចូល​លួច​ទ្រព្យសម្បត្តិ និង​ទូរស័ព្ទ​ដៃ ពេល​ម្ចាស់ផ្ទះ​ទៅ​ទិញ​ត្រី​យក​មក​លក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​បង្អួច​ចូល​លួច​ទ្រព្យសម្បត្តិ និង​ទូរស័ព្ទ​ដៃ ពេល​ម្ចាស់ផ្ទះ​ទៅ​ទិញ​ត្រី​យក​មក​លក់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​០៣​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ទើប​ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ សេន ម៉ា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់​ត្រី រីឯ​ជនសង្ស័យ​ឈ្មោះ សា យូ​សុះ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ចាក់សោរ​ទ្វារ​រួច​ហើយ​ក៏​ធ្វើ​ដំណើរ​ទៅ​ទិញ​ត្រី​នៅ​ផ្សារ​ព្រែក​ព្នៅ​ដើម្បី​យក​ទៅ​លក់​បន្ត ។ លុះដល់​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃខែ​ឆ្នាំ​ដដែល ពេល​ដែល​ជន​រង​គ្រោះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ឃើញ​បង្អួច​ចំហ​ដោយ​ចំរឹង​បង្អួច​វៀច​ក៏​ចាក់សោរ​ចូល​ទៅ​មើល​ឥ​វ៉ា​ន់​ក្នុងផ្ទះ ស្រាប់តែ​បាន​បាត់​ទូរស័ព្ទ​អស់​ចំនួន​ពីរ​គ្រឿង ។

បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ស៊ើបសួរ​អ្នក​ជិតខាង​សង្ស័យ​លើ​ជនសង្ស័យ​ខាងលើ​រហូត​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​ហៅ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ធ្វើការ​សាក​សួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​​បង្អួច​ផ្ទះ​ជន​រង​គ្រោះ​លួច​យក​ទូរស័ព្ទ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ