ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរ​ប្រជាពលរដ្ឋ​ខេត្តតាកែវ​ទទួល​បាន​កាដូ​ថ្មី​មួយ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១​ដែល​ហៅ​ថា ផ្លូវ​វាង​ក្រុង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨…

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២១​ដែល​ហៅ​ថា ផ្លូវ​វាង​ក្រុង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​ប្រកាស​ថា ដោយ​យល់​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ប្រកប​អាជីវកម្ម​យានយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដោយ​ឆ្លងកាត់​ផ្លូវ​លេខ​២១ និង​ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្តល់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ប្រើប្រាស់​ផ្លូវ​ខាងលើ​ដោយ​មិន​យក​ប្រាក់​ចាប់ពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​តទៅ​គិត​ចាប់ពី​ម៉ោង​១១​នេះ​តទៅ​ដោយ​មិន​ចាំ​ដល់​ម៉ោង​១២​រំលង​អធ្រាត្រ​ឡើយ ។

លោក អ៊ូច ភា អភិបាលខេត្ត​មាន​ប្រសាសន៍​ថា គ្រប់ការ​លំបាក​របស់​ប្រជាពលរដ្ឋ​គឺជា​ការ​ទទួលខុសត្រូវ​ជួយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ជា​និច្ច ហើយ​ពិធី​នេះ​ដែរ​មានកា​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ព្រមទាំង​មន្ត្រីរាជការ និង​អាជីវករ​ព្រមទាំង​ប្រជាពលរដ្ឋ​មក​យ៉ាងច្រើន​ផង​ដែរ ។

ក្រោយ​ពី​បាន​ស្តាប់​សេចក្តី​ប្រកាស​រួច​មក​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​យានយន្ត​ដឹក​ទំនិញ បាន​សំដែង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គិត​គូរ​ពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ការ​សម្រេច​ឱ្យ​ប្រើប្រាស់​ផ្លូវ​ខាងលើ​ដោយ​មិន​យក​ប្រាក់​នេះ​គឺ​ពិតជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ពួក​គាត់​បាន​មួយ​ចំណែក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ