ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចាប់ផ្តើម​ស្រក​វិញ​ហើយ​តែ​ផ្លូវជាតិ​លេខ​៧៣​អត់ឱ្យ​ធ្វើ​ដំណើរ​ទេ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​នៅ​តែ​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធន់​ធំ​ចាប់ពី​ចំណុះ ១០​តោន​ឡើង​ទៅ​បើកបរ​លើ​ផ្លូវជាតិ​តាម​មាត់ទន្លេ​ដើម្បី​បញ្ចៀស​ពី​ការ​ខូចខាត បើ​ទោះបីជា ស្ថាន​ភព​ទឹកជំនន់​ទន្លេមេគង្គ​ត្រូវ​បាន​បន្ត​ស្រក​ចុះ ខណៈ​ការ​លិចលង់​ក៏​កាន់តែ​ធូរស្រាល ។ នាយករង​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​លោក ចេ​ង…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​នៅ​តែ​មិន​ទាន់​អនុញ្ញាតិ​ឲ្យ​រថយន្ត​ធន់​ធំ​ចាប់ពី​ចំណុះ ១០​តោន​ឡើង​ទៅ​បើកបរ​លើ​ផ្លូវជាតិ​តាម​មាត់ទន្លេ​ដើម្បី​បញ្ចៀស​ពី​ការ​ខូចខាត បើ​ទោះបីជា ស្ថាន​ភព​ទឹកជំនន់​ទន្លេមេគង្គ​ត្រូវ​បាន​បន្ត​ស្រក​ចុះ ខណៈ​ការ​លិចលង់​ក៏​កាន់តែ​ធូរស្រាល ។

នាយករង​រដ្ឋបាល​សាលាខេត្ត​ក្រចេះ​លោក ចេ​ង គឹ​ម​ជប់ បាន​ឲ្យ​ដឹង​ថា កម្រិត​ទឹកជំនន់ ទន្លេមេគង្គ​បាន​ជន់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ត្រឹម​កំពស់​២២​ម៉ែត្រ​តែ​ស្ថានភាព​ការ​ជន់​លិច​មិន​បាន​ជះ​ឥទ្ធិពល​អាក្រក់​ណាមួយ​ដល់​ពលរដ្ឋ​ឲ្យ​រង​គ្រោះ​នោះ​ទេ ។

លោក​ថា ការ​ជន់​លិច​ពី​ទឹកទន្លេ​មេគង្គ គឺ​មិន​ជន់​ឡើង​រហ័ស​ដូច​ជំនន់​ផ្សេង​នោះ​ទេ ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ងាយ​រង​គ្រោះ​ដោយ​ការ​លិចលង់​ពួក​គាត់​មានការ​ប្រុង​ប្រយ័ត្ន​ត្រៀម លក្ខណៈ​ទប់ទល់​ជាមួយនឹង​ស្ថានភាព​នេះ ។

បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ សីហា នេះ​នាយករង​រដ្ឋបាល​សាលាខេត្ត​លោក ចេ​ង គឹ​ម​ជប់ បាន​ប្រៀបធៀប​ថា សម្រាប់​ខេត្តក្រចេះ​ឆ្នាំ​នេះ​ស្ថានភាព​នៃ​ការ​លិចលង់​គឺ​មាន​ស​ន្ឋឹ​ក​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ។

ទោះជា​បែប​ណា​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត​រូប​នេះ​មិន​ទាន់​បាន​បង្ហាញ​របាយការណ៍​នៃ​ផល​ប៉ះពាល់​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​លោក​បាន​វាយតម្លៃ​ថា ផល​ប៉ះពាល់​ដូច​ជា វិស័យ​កសិកម្ម និង​ហេ​ដ្ឋា​រចនារ​សម្ព័​ន នឹង​កើត​មាន​ដោយសារ​ការ​លិចលង់​ខ្លាំង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ