ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​បងប្អូន​ណា​ភ្លេច​ឈើ​៥៧​កំណាត់​អត់​…​អាច​ទៅ​ជួប​ប៉ូលិស​បាន !

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​៥៧​កំណាត់ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ស្រាវជ្រាវ​រក​ឃើញ​បង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​អូរ​ពោត ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា…

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​៥៧​កំណាត់ ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​សហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ស្រាវជ្រាវ​រក​ឃើញ​បង្ក្រាប​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នេះ​នៅ​ចំណុច​អូរ​ពោត ភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ជំនាញ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ប្រភេទ​ឈើ​ស្រឡៅ​ចំនួន​៥៧​កំណាត់​ដែល​ក្រុម​ជនល្មើស​យក​លាក់​ទុក​នៅ​ចំណុច​ភូមិ​សាស្ត្រ​ខា​លើ​តែ​ឈើ​នេះ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ ។

លោកនាយក​ដែន​ជម្រក​បន្ត​ថា បច្ចុប្បន្ន​កំពុង​រក​មធ្យោបាយ​ដឹក​ជញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​អូរ​ពោត​ដើម្បី​កសាង​សំណុំរឿង​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់ ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​មន្ត្រី​ជំនាញ​ពិបាក​ក្នុង​ការ​យាមល្បាត​ទើប​មាន​ជន​ឆ្លៀតឱកាស​តែង​ឆ្មក់​លួច​ដឹកឈើ​ម្តងម្កាល ។ យ៉ាងណា​កម្លាំង​ជំនាញ​បាន​ចាប់​បង្ក្រាប​ករណី​បទល្មើស​ព្រៃឈើ​ជា​រើ​យ​ៗ​ទោះជា​ជួប​ស្ថាន​ភាព​​ពិបាក​ខ្លាំង​នា​រដូវវស្សា​នេះ​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ