ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែ​​រឿង​នេះ​…​ប្អូនថ្លៃ​ទប់​កំហឹង​លែង​បាន ​ដេញ​កា.ប់​បងថ្លៃ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បងថ្លៃ​និង​ប្អូនថ្លៃ​បាន​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ដីធ្លី ដោយ​ប្អូនថ្លៃ​ទាញ​កាំបិត​ផ្គាក់​ដេញ​កាប់​បងថ្លៃ​បណ្តាល​ឱ្យ​រង​របួស ហើយ​ប្អូនថ្លៃ​ដែល​ជា​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ ២០១៨…

ខេត្តកំពត ៖ បងថ្លៃ​និង​ប្អូនថ្លៃ​បាន​ទាស់​ពាក្យ​សំដី​គ្នា​រឿង​ដីធ្លី ដោយ​ប្អូនថ្លៃ​ទាញ​កាំបិត​ផ្គាក់​ដេញ​កាប់​បងថ្លៃ​បណ្តាល​ឱ្យ​រង​របួស ហើយ​ប្អូនថ្លៃ​ដែល​ជា​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ ២០១៨ នៅ​ចំណុច​ភូមិ​តេ​ជោ​ជ្រៃ​បាក់ ឃុំ​
ត​េជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​ត្រូវជា​បងថ្លៃ​ឈ្មោះ​ឃិ​ន សា​រឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ ចំណែក​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ឈ្មោះ​យូ ពៅ ហៅ​ឆុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ ។ ទាំង​២នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ទោ​ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ដែល​ត្រូវជា​ប្អូនថ្លៃ​បាន​ទាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ជន​រង​គ្រោះជា​បងថ្លៃ​រឿង​ដីធ្លី ទើប​បណ្តាល​ឱ្យ​ប្អូនថ្លៃ និង​បងថ្លៃ​ជជែក​គ្នា​តឹងសរសៃក​រួច​មក ធ្វើ​ឱ្យ​ប្អូនថ្លៃ​ខឹង​បាន​ទៅ​យក​កាំបិត​ផ្គាក់​ដេញ​កាប់​បងថ្លៃ បណ្តាល​ឱ្យ​រង​របួស ហើយ​រត់គេច​ខ្លួន​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ក៏​វិល​ចូល​ផ្ទះ​វិញ ។​

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០១៨ កំលាំង​ការិយាល័យ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ៣១៧ «​អូ​ដីស​» ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ប្អូនថ្លៃ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​និង​វត្ថុ​តាង ត្រូវ​បាន​ការិយាល័យ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកសាង​សំណុំ
រឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​ហិង្សា​ដោយ​ចេតនា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ