ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​​កំពុង​ឈាន​ជើង​មក​ដល់​


​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា នឹង​នាំ​មក​ជូន​នូវ​បញ្ញ​ត្តិ​អប់រំ​ថ្មី​មួយ​ដល់​សាលា​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​រៀបចំ​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ព្រឹត្តិការណ៍​ប្រកួតប្រជែង​បច្ចេកវិទ្យា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សោ​រ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ា​ន់ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា នឹង​រៀបចំ​ជុំ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ផ្ដល់​នូវ​ឱកាស​ដល់​បណ្ដា​សិស្សានុសិស្ស ក្នុង​ការ​ប្រកួត​ដណ្ដើម​កន្លែង និង​មាន​សិទ្ធិ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​ខែ​វិ​ច្ឆិ​កា​ខាង​មុខ​នេះ​។​

ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ត្រូវ​បាន​បង្កើត​ក្នុង​ឆ្នាំ​២០០៤ ហើយ​បាន​ផ្ដល់​​នូវ​បរិយាកាស​ប្រកួតប្រជែង​អន្តរជាតិ​មួយ​យ៉ាង​ពិតប្រាកដ​ល់​យុវជន​ដែល​មាន​ចំណាប់អារម្មណ៍​លើ​បច្ចេកវិទ្យា​ថ្មី​ៗ​។ ជុំ​ប្រកួត​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជាង​៦០​ប្រទេស ដើម្បី​ធានា​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ប្រចាំឆ្នាំ​មានការ​ចូលរួម​ពី​សំណាក់​សិស្សានុ​សិស្ស​ដ៏​វ័យឆ្លាត​បំផុត ដែល​ញ៉ាំង​ឱ្យ​បរិយាកាស​ប្រកួតប្រជែង​មាន​លក្ខណៈ​អន្តរជាតិ​ពិតប្រាកដ​។​

​បេក្ខជន​ត្រូវ​ប្រកួត​ជា​ក្រុម ដោយ​មាន​សមាជិក​ចំនួន​២ ឬ ៣​នាក់​ក្នុង​ក្រុម​នីមួយ​ៗ និង​មាន​គ្រូដឹកនាំ​ម្នាក់​។ ការ​ប្រកួតប្រជែង​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​វិញ្ញាសារ ៖ (១) វិញ្ញាសារ​សម្រាប់​កុមារ​អាយុ​ចាប់ពី​១៣ ដល់​១៥​ឆ្នាំ និង (២) សម្រាប់​មនុស្ស​ធំ​អាយុ​ចាប់ពី​១៦ ដល់​១៩​ឆ្នាំ​។​

​បេក្ខជន​ប្រកួត​គួរ​យក LEGO Mindstorms Robot Kit របស់​ខ្លួន ចូល​ក្នុង​ការ​ប្រជុំ​របស់​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ប្រកួតនៅ​ក្នុង​ខែកញ្ញា ២០១៨ ហើយ​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍​នេះ រួម​ទាំង​ការ​ចុះ​ឈ្មោះ​ផង​ដែរ មាននៅ​លើ​ទំព័រ​វែ​ប​សាយ http://www.stemcambodia.ngo/world-robot-olympiad​ ។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​ទាក់ទង​មក​កាន់​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​
​តាម​រយៈ​អ៊ីមែល wro@stemcambodia.ngo ឬ​ទូរស័ព្ទ​លេខ ០២៣ ៧២ ៧២ ៦២​។ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ