ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់តាំងពី​ថ្ងៃ​ឃុំខ្លួន​អ្នកវិភាគ​នយោបាយ​លោក គឹ​ម សុខ គឺ​ជិត​ដល់​ថ្ងៃ​រួចខ្លួន​ពី​ពន្ធនាគារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យោង​ទៅ​តាម​ការ​សម្រេច​ផ្តន្ទាទោស​១៨​ខែ​លើ​អ្នកវិភាគ​នយោបាយ​លោក គឹ​ម សុខ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក អ្នកវិភាគ​នយោបាយ​រូប​នេះ​ជិត​បាន​រួច​ផុត​ពី​ទោស​ហើយ​គិត​ទៅ​ដល់​ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បើ​យោង​ទៅ​តាម​ការ​សម្រេច​ផ្តន្ទាទោស​១៨​ខែ​លើ​អ្នកវិភាគ​នយោបាយ​លោក គឹ​ម សុខ គិត​ពី​ថ្ងៃ​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក អ្នកវិភាគ​នយោបាយ​រូប​នេះ​ជិត​បាន​រួច​ផុត​ពី​ទោស​ហើយ​គិត​ទៅ​ដល់​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៨ ខាង​មុខ​នេះ តែ​គេ​មិន​ច្បាស់​ទេ​ថា ពេល​ណា​ដែល​ពន្ធនាគារ​ដោះ​លែង​ជនជាប់ចោទ​ចេញពី​ពន្ធនាគារ​នោះ​ទេ ។

ជនជាប់ចោទ គឹ​ម សុខ ត្រូវ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា សម្លាប់​លោក​បណ្ឌិត កែម ឡី ។

តុលាការ​បាន​ឲ្យ​ដឹង​ថា ជនជាប់ចោទ គឹ​ម សុខ ត្រូវ​បាន​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សា​ដីកា​ទុកជា​បានការ​ដដែល ពោល​គឺ​ផ្តន្ទាទោស​ជនជាប់ចោទ​លោក គឹ​ម សុខ ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ជាដើម​បណ្ដឹងរដ្ឋប្បវេណី​ចំនួន​៨០០​លាន​រៀល ៕

កែសម្រួលដោយ