ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​អើយ​…​មាន​គយ និង​គយ​ចល័ត​ព្រោងព្រាត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជំនួញ​ឈើប្រណិត​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​យ៉ាង​គគ្រឹកគគ្រេង ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ម៉ាក​ខាងលើ​ក្នុង​១​ថ្ងៃ​ៗ​មាន​មិន​ក្រោម​ពី​២០​គ្រឿង​នោះ​ទេ បាន​សម្រុក​ដឹកឈើ​ប្រណិត​យក​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន ។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​តូចតាច​ត្រូវ​បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ធំ​ម្នាក់…

ខេត្តរតនគិរី ៖ ជំនួញ​ឈើប្រណិត​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​យ៉ាង​គគ្រឹកគគ្រេង ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ម៉ាក​ខាងលើ​ក្នុង​១​ថ្ងៃ​ៗ​មាន​មិន​ក្រោម​ពី​២០​គ្រឿង​នោះ​ទេ បាន​សម្រុក​ដឹកឈើ​ប្រណិត​យក​ទៅ​ប្រទេស​វៀតណាម​ដោយ​រលូន ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​តូចតាច​ត្រូវ​បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ធំ​ម្នាក់ ក្នុង​ខេត្ត​មិន​បាន​ចេញ​មុខ​ឲ្យ​គេ​ដឹង​នោះ​ទេ បាន​បំបែក និង​ជួល​រថយន្ត​សាំ​យ៉ុ​ង​ចំនួន​ជាង​២០​គ្រឿង ហើយ​ជួល​ឲ្យ​មនុស្ស​២-៣​នាក់​រត់ការ​ជំនួស​របស់​មេ​ឈ្នួ​ញ​ធំ ហើយ​រថយន្ត​ទាំងនោះ​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ស្រែ​ពក និង​តំបន់​ស្រុក​លំ​ផាត់​ដែល​គេ​ដឹង​ថា ជា​តំបន់​ដែល​មាន​ឈើ​សល់​យ៉ាងច្រើន​សន្ធឹក​សន្ធប់​កាប់​ចេញពី​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រុក​លំ​ផាត់ ការពារ​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត និង​មាន​អនុ​ក្រឹ​ត​ការ​ពេ​ារ ។

ពេល​បច្ចុប្បន្ន​នេះ​ព្រៃ​ដែល​នៅ​សល់​ខាងលើ​បាន​ត្រូវ​រលាយ​ឆាប់​ៗ​ខាង​មុខ​នេះ បើ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មិន​ធ្វើការ​ទប់ស្កាត់​នោះ​ទេ ហើយ​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង​បាន​យ៉ាង​រលូន​បែប​នេះ គឺ​មាន​មេ​ឈ្មួញ​ជនជាតិ​វៀតណាម​មួយ​រូប​ទម្លាក់​លុយរាប់​លាន​ដុល្លារ​យក​មក​ឲ្យ​មេ​ឈ្មួញ​ខ្មែរ​ដឹក និង​រត់ការ​ជំនួស ។

បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​រត់ការ​ដែល​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង​បាន​លួច​ប្រាប់​សារព័ត៌មាន​ថា ក្នុង​រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​រត់ការ​ក្នុង​១​ខែ​អស់​ជាង​២​ម៉ឺន​ដុល្លារ​បង់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាក់ស្តែង​សារព័ត៌មាន​យើង​ថត​យក​រូបភាព​បាន​នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៤​ល្ងាច​មាន​រថយន្ត​សាំ​យ៉ុ​ង​១៨​គ្រឿង បាន​ដឹកឈើ​ប្រណិត​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​យ៉ាង​រលូន បើ​គិត​ជា​មធ្យម​ឈើប្រណិត​ខុសច្បាប់​ហូរ​ចូល​ប្រទេស​វៀតណាម​មិន​ក្រោម​ពី​៥០០​ម៉ែត្រគូប​នោះ​ទេ ។ ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​មាន​គយ និង​គយ​ចល័ត​មិន​ដែល​ចាប់​បាន​ទេ​…​ចាប់​បាន​តែ​… ហេ​!​ហេ​! ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ