ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​ពេក​ហើយ​កូន​ៗ… ដែល​ហ៊ាន​លេងល្បែង​ដ៏​រោលរាល​នេះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រឿងរ៉ាវ​ស្នេហាដ៏ក្មេងខ្ចីមួយ ​ត្រូវ​បាន​ឪពុក​ម្តាយ​​ទាំង​សងខាង​តាម​​​​បំបែក រហូតធ្វើ​​ឱ្យ​​​​​ប្រុស​-​ស្រី កាន់តែស្រឡាញ់​ស្អិតរមួតទៅទៀត​ ​រហូតលបលួច​​​​ណាត់ជួប​​​និង​រួម​ភេទ​គ្នា​ជា​ច្រើន​ដងទៀតផង ។ លុះក្រោយមក…

ខេត្ត​កណ្តាល​ ៖​ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា រឿងរ៉ាវ​ស្នេហាដ៏ក្មេងខ្ចីមួយ ​ត្រូវ​បាន​ឪពុក​ម្តាយ​​ទាំង​សងខាង​តាម​​​​បំបែក រហូតធ្វើ​​ឱ្យ​​​​​ប្រុស​-​ស្រី កាន់តែស្រឡាញ់​ស្អិតរមួតទៅទៀត​ ​រហូតលបលួច​​​​ណាត់ជួប​​​និង​រួម​ភេទ​គ្នា​ជា​ច្រើន​ដងទៀតផង ។

លុះក្រោយមក ឪពុក​​​ខាង​ស្រី​​បាន​តាម​​ទាន់ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ខាង​ប្រុស​ដាក់​ខ្នោះ ​។ ហេតុ​ការណ៍​នេះ​ បង្ក​ការភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង​០១​ និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​១៣ សីហា ​ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៦
«​បុរី​គ្រី​ស្តា​ល់» ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ​។

លោក​វរសេនីយ៍​ស កែវ​ពិ​សិ​ដ្ខ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​​ដឹង​ថា ​យុវជនជាប់ចោទខាងលើ ឈ្មោះភៅ សុ​ខួច ​អាយុ​១៨​ឆ្នាំ ​មានទីលំនៅ​ក្នុងភូមិ​ចំ​រេ​ី​នផល សង្កាត់​​បឹង​ទំពុន ខ​ណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ រីឯ​ភាគី​ខាង​​​ស្រី មាន​អាយុ​១៤​ឆ្នាំ ​មានទីលំនៅ​ក្នុង​ខណ្ឌ​​ទួល​​គោក រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា កន្លង​មក ​ទាំង២នាក់​បាន​ស្រឡាញ់​​​អស់​រយ​:​ពេល​ប្រហែល​៥​ខែ​​ហេ​ី​យ​ ប៉ុន្តែ​​ឪពុក​ម្តាយ​ខាង​ស្រី​​មិន​ពេញចិត្ត​នោះ​ទេ ​ដោយ​បាន​តាម​បំបែក​អ្នក​ទាំង​ពីរមិនឱ្យ​ជួប​គ្នា​ទៀត​ផង ។ ប៉ុន្តែ​ទាំង​២នាក់នៅ​
អាច​ណាត់​ជួប​គ្នា និង​បាន​រួម​ភេទជា​ច្រេ​ី​ន​ដង​​មក​ហេ​ី​យ ​នៅ​ក្នុងផ្ទះ​​មួយកន្លែង​​​របស់​ឪពុក​ម្តាយខាងស្រី​​ ដែល​ទិញ​​ទុក​ចោល ​​​។

លុះដល់​ថ្ងៃ​កេ​ី​ត​ហេតុ​​ ត្រូវ​​ឪពុក​ខាងស្រី​​បាន​តាម​ដាន ក​៏បាន​ប្តឹង​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ ។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ ​យុវជនជាប់ចោទ​បាន​​សារភាព​ថា​ «ខ្លួន​ពិតជា​បាន​ស្រឡាញ់​គ្នា និង​​បាន​រួម​ភេទ​ជាមួយ​​ក្មេងស្រី​​​ពិត​ប្រាកដ​មែន​» ។

អត្ថបទសរសេរ ដោយ