ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្រែកឆោឡោ…នាំគ្នា​ដេញ​ចាប់​ស្វាគមន៍មួយដៃមួយជើង (មាន​វីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​ម្ចាស់​ចត​នៅ​មុខ​ផ្ទះ​លក់ដូរ​មួយ​កន្លែង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​ជិះ​ចេញ​ទៅ​បាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​បានតែម្តង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​ម្ចាស់​ចត​នៅ​មុខ​ផ្ទះ​លក់ដូរ​មួយ​កន្លែង​បាន​សម្រេច ហើយ​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​ជិះ​ចេញ​ទៅ​បាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​បានតែម្តង​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​លក់ដូរ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ អ៊ិ​ន មក​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ម្នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ១FB-៥០៥៩ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ដាង វុ​ត្ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់​បាន​ចត​ម៉ូតូ​នៅ​មុខ​ផ្ទះ​លក់ដូរ​ខាងលើ​ដែល​ស្ថិត​នៅ​ខាងលិច​វត្ត​គោក​ចំបក់ ពេល​នោះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​កបាន​សម្រេច​រួច​ព្យាយាម​ជិះ​គេចខ្លួន ប៉ុន្តែ​ពេល​ជិះ​ចេញ​ទៅ​បាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ ត្រូវ​បាន​ម្ចាស់​ឃើញ​ទាន់​ស្រែ​ឆោឡោ​ថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ពេល​នោះ​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗផង​​ដែរ​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​វាយ​ទាត់​ធាក់​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​រួច ទើប​ប្រគល់​ជនសង្ស័យ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ