ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង២១ម៉ោងហើយ… រកសពប្តី-ប្រពន្ធមិនទាន់ឃើញ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រន​គិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​-​ស្ត្រី​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវទឹកអូរកួច​បណ្តាលឱ្យ​​លង់​​​លិច​​បាត់​​ទាំង​​២​​នាក់ ដោយ​គិត​មក​ទល់​​វេលា​ថ្ងៃត្រង់​ទី​១៤ សីហា នេះ ក៏​នៅ​តែ​រក​សាកសព​មិន​ទាន់​ឃើញ​ឡើយ ហើយករណីនេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​០៥…

ខេត្ត​រន​គិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​-​ស្ត្រី​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា ត្រូវទឹកអូរកួច​បណ្តាលឱ្យ​​លង់​​​លិច​​បាត់​​ទាំង​​២​​នាក់ ដោយ​គិត​មក​ទល់​​វេលា​ថ្ងៃត្រង់​ទី​១៤ សីហា នេះ ក៏​នៅ​តែ​រក​សាកសព​មិន​ទាន់​ឃើញ​ឡើយ ហើយករណីនេះ​បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ស្ថិត​​ត្រង់​ចំណុច​អូរ​ជឹ​ម​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ទាំ​ង​២​នាក់​​ខាងលើ ប្តី​ឈ្មោះ​ជា សំអាត អាយុ​៣០​ឆ្នាំ រីឯ​ប្រពន្ធ​ឈ្មោះ​​វី ភី អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​ជា​កសិករ មាន​ទី​លី​លំនៅ​ក្នុងភូមិ​១ ហៅ​ភូមិ​ត្រពាំង​ច្រេស ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដោយសារ​តែ​ផ្ទះ​របស់​ជន​រង​គ្រោះ​នៅ​ដាច់​ស្រយាល​ពី​ភូមិ និង​ត្រូវ​ដើរ​ឆ្លង​ទឹក​អូរ ​ទើប​អាច​ទៅ​ចម្ការ​បាន ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ខណៈ​ទាំង​២​នាក់​ដើរ​ឆ្លង​អូរ​ដូច​ជា​ធម្មតា ស្រាប់​តែ​ត្រូវ​ទឹក​ហូរ​​​បាន​កួច​យក​ទាំង​២​នាក់​លង់លិច​​តែ​ម្តង ព្រោះ​ខែ​នេះ​ជា​រដូវវស្សា មានទឹក​ឡើង​ខ្លាំង ​មាន​ជម្រៅ​ជាង​១០​ម៉ែត្រហូរ​ធ្លាក់​ទៅ​ទន្លេសេសាន ។

ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ ត្រូវ​បាន​អ្នក​ភូមិ​មានការ​អាណិតអាសូរ​គ្រួសារជន​រង​គ្រោះជាខ្លាំង​ ជា​ពិសេស​
គឺ​កូន​តូច​ៗ​ដែល​នៅ​រស់ត្រូវ​កំព្រា​ឪពុក​ម្តាយ​ ហើយ​បន្ទុក​​ដ៏​ធ្ងន់​ធ្ងរនេះ ត្រូវ​ធ្លាក់​ទៅ​លើ​​ជីដូន​ត្រូវ​មើលថែ​បន្ត ទាំង​គ្រួសារ​មានជីវភាពពិបាកផងដែរ ។

អត្ថបទសរសេរ ដោយ