ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​ទើប​១៤​ឆ្នាំ​​ឈរឈ្មោះ​បេក្ខជន​អភិបាល​រដ្ឋ ពិត​ជា​មិន​ធម្មតា

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពុំ​ទាន់​ទាំង​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​ផង ក្មេង​ប្រុស​អា​មេ​រិ​ក​ម្នាក់​អាយុ​ទើប​១៤​ឆ្នាំ ​ឈ្មោះ​ ETHAN SONNEBORN បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​សម្រាំង​​នៃ​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​តំណែង​អភិបាល​រដ្ឋ​វ័​រ​ម៉ុង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៤…

សហរដ្ឋអាមេរិក ៖ ពុំ​ទាន់​ទាំង​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​ផង ក្មេង​ប្រុស​អា​មេ​រិ​ក​ម្នាក់​អាយុ​ទើប​១៤​ឆ្នាំ ​ឈ្មោះ​ ETHAN SONNEBORN បាន​ឈរឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​សម្រាំង​​នៃ​គណបក្ស​ប្រជាធិបតេយ្យ សម្រាប់​តំណែង​អភិបាល​រដ្ឋ​វ័​រ​ម៉ុង ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា​។

រដ្ឋ​តូច​នោះ​របស់​សហរដ្ឋអាមេរិក​ពុំ​កំណត់​អាយុ សម្រាប់​កាន់​តំណែង​ខ្ពស់​មួយ​ក្នុង​រដ្ឋ​នេះ​​ឡើយ​។​ យុវ​សិស្ស​វិទ្យាល័យ​រូប​នេះ​គ្រាន់តែ​បំពេញ​លក្ខខណ្ឌ​តែ​មួយ​គត់ គឺ​ត្រូវជា​អ្នក​​រស់នៅ​ក្នុង​រដ្ឋ​នោះ​យ៉ាងតិច​៤​ឆ្នាំ​ឡើង​ទៅ រួច​រូបគេ​រស់នៅ​ទីនោះ​តាំងពី​គេ​កើតមក​ម្ល៉េះ​។

ទោះបីជា​សំណាង​ជាប់​ឆ្នោត​ស្ទើរតែ​គ្មាន​ក្ដី ប៉ុន្តែ​ការ​ដាក់​បេក្ខភាព​របស់​ ETHAN SONNEBORN ​ពុំ​មែន​ជា​ការ​លេងសើច​ឡើយ​។​ ក្មេង​ប្រុស​រូប​នេះ​មានគំនិត​ប្រកាន់​ជំហរ​​មួយ ​គឺ​ឆ្វេង​​និយម​បំផុត​ដូច​គំនិត​របស់​ព្រឹទ្ធ​សមាជិក​រដ្ឋ​វ័​រ​ម៉ុង​លោក BERNIE SANDERSG អតីត​បេក្ខជន​សម្រាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ត​ទល់​ជាមួយ​លោក​ស្រី​ហ៊ី​ល​ឡា​រី​គ្លី​ន​តុ​ន សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​។ ​រូបគេ​ក៏​ចូលរួម​ដែរ​កាលពីដើម​ខែសីហា​ ក្នុង​ការ​សួរ​ដេញដោល​គ្នា​តទល់​ជាមួយ​គូប្រជែង​៣​រូប​ទៀត ដែល​មាន​អាយុ​លើសគេ​ពី​៤​ទៅ​៥​ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ