ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Messi ក្លាយជា​កីឡាករ​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Barcelona ដែល​…

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្រុម​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi បាន​ឈ្នះ​ពាន​ទី​៣៣​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កា​ពី​ទែន​ក្រុម​ថ្មី​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Lionel Messi បាន​ឈ្នះ​ពាន​ទី​៣៣​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ​រូបគេ​ក្លាយទៅជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​ជាងគេ​នៅ​ប្រវត្តិសាស្ត្រ Barcelona ។

នេះ​គឺជា​លើក​ទី​មួយ​ដែល Messi បាន​ឈ្នះ​ពាន​ក្នុង​នាម​ជា​កា​ពី​ទែន​ប្រចាំ​ក្រុម ដោយ​ឈ្នះ​ក្លិប Sevilla ជាមួយនឹង​លទ្ធផល ២-១ ក្នុង​ការ​ប្រកួត Supercopa de Espana ក្រោយ​ការ​ចាកចេញ​របស់​អតីត​កា​ពី​ទែន Andres Iniesta ។

កាលពី Iniesta នៅ​លេង​ឲ្យ Barca ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឈ្នះ​ពាន​ស្មើគ្នា​ចំនួន​៣២​ពាន តែ​ពេល​នេះ Messi ក្លាយទៅជា​កីឡាករ​ដែល​បាន​ឈ្នះ​ពាន​ច្រើន​ជាងគេ​ហើយ​សម្រាប់ Barcelona ។ ម្យ៉ាងវិញទៀត គេ​អាច​និយាយ​បាន​ថា នេះ​គឺជា​លើក​ទី​មួយ​ដែល Messi ឈ្នះ​ពាន ដោយ​មិន​មាន​វត្តមាន​មិត្តសម្លាញ់ Iniesta នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ