ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ថា​ទេវតា​អាយុ​ទិព្វ ?

5 ឆ្នាំ មុន

កុំ​ថា​ឡើយ​មនុស្ស​សត្វ​ស្ថិត​ក្នុង​សភាព​អនត្តា សូ​ម្បី​តែ​ទេវតា​ក៏​ចេះ​ស្លាប់​ដែរ ឱ្យ​តែ​ដល់​ពេលវេលា​ហើយ​គង់​នឹង​ច្យុត​ចាក​ឋានសួគ៌ ទៅ​កើត​ក្នុង​កំណើត​ផ្សេង​ៗ​តាម​យថាកម្ម ។ ការ​ស្លាប់​របស់​ទេវតា​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​កសាង​មក​អំពី​អតីតជាតិ​គឺ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ។ ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាងៈ…

កុំ​ថា​ឡើយ​មនុស្ស​សត្វ​ស្ថិត​ក្នុង​សភាព​អនត្តា សូ​ម្បី​តែ​ទេវតា​ក៏​ចេះ​ស្លាប់​ដែរ ឱ្យ​តែ​ដល់​ពេលវេលា​ហើយ​គង់​នឹង​ច្យុត​ចាក​ឋានសួគ៌ ទៅ​កើត​ក្នុង​កំណើត​ផ្សេង​ៗ​តាម​យថាកម្ម ។

ការ​ស្លាប់​របស់​ទេវតា​ទៅ​តាម​បុណ្យ​កុសល​របស់​ខ្លួន​ដែល​ធ្លាប់​បាន​កសាង​មក​អំពី​អតីតជាតិ​គឺ សាង​បុណ្យ​បាន​ច្រើន​ក៏​នៅ​ក្នុង​ឋានសួគ៌​បាន​យូរ តែបើ​សាង​កុសល​បាន​តិច​ក៏​សោយ​ភាព​ជា​ទេវតា​បាន​តិច ។

ខាងក្រោម​នេះ​ជា​ការ​អស់​ទៅ​នៃ​ភាវៈ​ជា​ទេវតា​ដោយហេតុ​៤​យ៉ាងៈ
១-​អាយុ​ក្ខ​យេ​ន ដោយ​ការ​អស់​អាយុ

២-​បុញ្ញ​ក្ខ​យេ​ន ដោយ​ការ​អស់​ទៅ​នៃ​បុណ្យ

៣-​អាហារ​ក្ខ​យេ​ន ដោយ​ការ​អស់​អាហារ

៤-​កោ​បេន ដោយ​ការ​ក្រេវក្រោធ​ច្រើន ។

នេះ​សបញ្ជាក់​ថា ជីវិត​យើង​នេះ​គ្មាន​អ្វី​ដែល​ឋិតថេរ​រហូត​ទេ ទីបំផុត​នៃ​ជីវិត​គឺ​មាន​តែ​សេចក្តីស្លាប់​នេះឯង​ចូល​មក​ជំនួស​ឆក់​យកអាយុ​សង្ខារ​យើង​ទៅ​កាន់​ភព​ថ្មី​តាម​យថាកម្ម ដូច្នេះ​អ្នក​ដែល​ទៅ​ជាមួយ​យើង​បាន​មាន​តែ​បុណ្យ​កុសល​ប៉ុណ្ណោះ គួរ​សាធុជន​ប្រឹងប្រែង​សន្សំ​អំពើ​ល្អ​ពី​ឥឡូវនេះ​ទៅ ។