វិធីធ្វើឱ្យអាយុវែង និងរបៀបនៃការថែរក្សាសុខភាពឱ្យបានមាំមួន ព្រះសាស្ថាលោកបានណែនាំពីរបៀប៧ចំណុចដែលព្រះអង្គអនុវត្តជាប់រហូតមក និងទទួលបានជោគជ័យក្នុងដំណើរសុខភាពរបស់ព្រះអង្គរួចហើយ។ គន្លឹះសំខាន់ទាំង៧ចំណុចនោះគឺៈ
១-ចេះធ្វើសេចក្តីសប្បាយឱ្យដល់ខ្លួនឯង គឺអនុវត្តទៅតាមក្បួនអនាម័យ និងក្បួនសុខភាព។ ដូចជាឥរិយាបថទាំង៤គឺ ដេក ដើរ ឈរ អង្គុយ ត្រូវផ្លាស់ប្តូរឱ្យបានសមរម្យ មានការហាត់ប្រាណបញ្ចេញកម្លាំងទៅតាមក្បួនលំហាត់ អនាម័យសំអាតខ្លួនប្រាណឱ្យបានស្អាតជានិច្ច និងអនាម័យក្នុងការបរិភោគអាហារ…ជាដើម ។
២- មានប្រមាណស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងរបស់សប្បាយទាំងឡាយ ដូចជា មិនបរិភោគរហូតដល់ទៅហល់ មើលសម្លឹងទូរទស្សន៍រហូតដល់ទៅព្រិលភ្នែក ហៀរទឹកភ្នែក ផឹករហូតដល់ភើ ក្អួតចេញមកវិញ។ ម្យ៉ាងទៀតត្រូវស្គាល់ប្រមាណក្នុងការជ្រើសរើសរបស់យកមកប្រើប្រាស់ផងដែរ។
៣-បរិភោគតែអាហាណាដែលរលាយ ងាយក្រពះ ស្រួលកិន មិននាំឱ្យខូចក្រពះ និងទំពាឱ្យបានម៉ដ្ឋល្អ ។
៤-ស្គាល់ពេលវេលាក្នុងការធ្វើការ ធ្វើត្រូវ សមពេលធ្វើ មានពេលមានវេលា ស្គាល់ថា គួរធ្វើការប៉ុន្មានម៉ោង សម្រាកកាយប៉ុន្មានម៉ោង រៀនសូត្រប៉ុន្មានម៉ោងជាដើម ។
៥-ប្រព្រឹត្តព្រហ្មចរិយធម៌អ្នកដែលជាគ្រហស្ថ ត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លួន ត្រូវវៀរចាកនូវការសេពស ន្ថវៈខ្លះ ព្រោះអ្នកល្មោភក្នុងកាមគុណពេក នឹងនាំឱ្យបាក់កម្លាំង ធ្វើកិច្ចសម្រាប់ចិញ្ចឹមជីវិតមិនដំណើរការល្អ ។
៦-មានសីលធម៌ សុជីវធម៌ល្អ មិនប្រព្រឹត្តធ្វើអ្វីដែលខុស ។
៧-មានមិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង៤គឺ ស្រី ស្រា ល្បែង អំពើពាលា ។
ក្រៅពីអាយុវឌ្ឍនធម៌នេះហើយ ខ្មែរយើងក៏តែងទទួលទានថ្នាំប៉ូវ ថ្នាំកម្លាំង ថ្នាំស្រួលខ្លួន ថ្នាំដើរខ្យល់ ថ្នាំបាយបានជាដើមថែមទៀត
ចែករំលែកព័តមាននេះ