ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងអី… ធ្វើផ្ទះ​រួចអត់ឱ្យលុយ កម្ទេចចោលវិញ​ជាការរួចគ្នា​

5 ឆ្នាំ មុន

តាម​​ប្រភព​​ពី​ Metro បាន​ឱ្យ​​ដឹង​ថា កម្មករ​សំណង់​ម្នាក់​​ខឹង​នឹង​ម្ចាស់ផ្ទះ​មិន​ព្រម​ឱ្យ​​លុយ​ ពេល​សង់ផ្ទះ​រួច ក៏​បាន​វាយ​​កម្ទេច​ផ្ទះចោល​វិញ ​ជា​ការ​រួច​គ្នា​។ បុរស​ចិត្តខ្លាំង Daniel Neagu…

តាម​​ប្រភព​​ពី​ Metro បាន​ឱ្យ​​ដឹង​ថា កម្មករ​សំណង់​ម្នាក់​​ខឹង​នឹង​ម្ចាស់ផ្ទះ​មិន​ព្រម​ឱ្យ​​លុយ​ ពេល​សង់ផ្ទះ​រួច ក៏​បាន​វាយ​​កម្ទេច​ផ្ទះចោល​វិញ ​ជា​ការ​រួច​គ្នា​។

បុរស​ចិត្តខ្លាំង Daniel Neagu អាយុ​៣០​ឆ្នាំ ដែល​ជា​កម្មករ​សំណង់​សងផ្ទះ​នៅ Buntingford ក្នុង​តំបន់ Hertfordshire អង់គ្លេស បាន​វាយ​ឲ្យ​ខ្ទេច​ផ្ទះ​ដែល​ខ្លួន​សង់​រួច ក្រោយ​ដឹង​ថា​ម្ចាស់ផ្ទះ​មិន​ព្រម​ឲ្យ​លុយ​ភ្លាម​ៗ​។

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ថា គាត់​ឃើញ Neagu សើច​សប្បាយ ហើយ​លើក​ទូរ​ស័ព្ទ​ថតរូប​ផ្ទះ​ ដែល​ខ្លួន​វាយ​កម្ទេច​រួច ដែល​មាន​តម្លៃ​ស្មើ ២.៥​លាន​ផោន​។

ពេល​ប៉ូ​លី​សម​ក​ដល់ គេ​ក៏​បាន​ដាក់​ខ្នោះ ហើយ​សាកសួរ​ ។ បុរស​កម្មករ បាន​ប្រាប់​ប៉ូ​លី​ស​ថា នេះ​មក​ពី​ម្ចាស់ផ្ទះ​មិន​ព្រម​ទាន់​ឲ្យ​លុយ​។ ចំណែកឯ​កម្មករ​ផ្សេង​ទៀត ដែល​មិនដឹង​រឿង មិន​ពេញចិត្ត​ទាល់តែ​សោះ ចំពោះ​ទ​ង្វើ​បែប​នេះ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​កម្មករ​ដទៃ​ទៀត ដែល​បាន​ខំ​សាងសង់​។

ខាង​ប៉ូ​លិស​កំពុង​តែ​ប្រមូល​យក​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយនឹង​បញ្ជូន​បុរស​ជន​ដៃដល់​ទៅ​តុលា​ការ ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយនឹង​ម្ចាស់ផ្ទះ ​៕

 

អត្ថបទសរសេរ ដោយ