ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចថា… អាចបើកបានដូចនាងទៅ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​RX៣០០​មួយ​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន ចំ​ពេល​យប់​ស្ងាត់​ផង​បាន​បោះពួយ​ហក់​ទាំង​កម្រោល​ឡើង​ខឿន​វត្ត​ភ្នំ​ជ្រុល​ទៅ​បុក​របង​បាក់​អស់​១​ផ្ទាំង និង​បង្គោល​ភ្លើង​មួយ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​RX៣០០​មួយ​គ្រឿង បើកបរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​ល្បឿន​លឿន ចំ​ពេល​យប់​ស្ងាត់​ផង​បាន​បោះពួយ​ហក់​ទាំង​កម្រោល​ឡើង​ខឿន​វត្ត​ភ្នំ​ជ្រុល​ទៅ​បុក​របង​បាក់​អស់​១​ផ្ទាំង និង​បង្គោល​ភ្លើង​មួយ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែសីហា ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា រថយន្ត​ឡិច​ស៊ី​ស RX300ខាងលើ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AK-៦៨៦៣ ធ្វើ​ដំណើរ​តាម​មហាវិថី​ព្រះ​នរោត្តម​ពី​ខាងត្បូង​ទៅ​ខាងជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ ខណៈ​ទៅ​ដល់​ចំណុច​ខាងលើ រថយន្ត​អត់​បន្ថយល្បឿន​ឬ​បត់​ស្តាំ​ទេ ក៏​ជ្រុល​ឡើង​ខឿន​វត្ត​ភ្នំ​និង​បន្ត​ទៅ​បុក​របង​បាក់​អស់​មួយ​ផ្ទាំង ព្រមទាំង​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម​ទៀត ទើប​ទៅ​មុខ​លែង​រួច ។ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​ទាំង​សងខាង ដើម្បី​ការពារ​អ្នក​កាន់ចង្កូត។

ភ្លាម​ៗ​នោះ អ្នកបើកបរ​បាន​ចេញពី​រថយន្ត​រួច​ដោះ​ផ្លា​ក​លេខ​ចេញ​ហើយ​គេចខ្លួន​បាត់​ស្រមោ​ល ។ នេះ​ចាត់​ទុក​ថា​សំណាង​ដែរ ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​មិន​បាន​បង្ក​ឱ្យ​អ្នកដំណើរ​ណា​ម្នាក់ ព្រមទាំង​អ្នក​នៅ​ក្នុង​រថយន្ត​រង​របួស​ដេក​ស្តូកស្តឹង​ណាមួយ​ទេ គឺ​គ្រាន់តែ​ខូចខាត​រថយន្ត​និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ទីនោះ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​អ្នក​បង្ក​ទៅ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ដែល​ភ្លាម​ៗ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​នៅឡើយ​ទេ ៕ ​

អត្ថបទសរសេរ ដោយ