ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ផ្អើលករណីស្រីចិនបើកឡានបំ​បុកចោរ​… បែរ​​ឮសម្រែក«ចោរៗ»​មួយ​កន្លែង​​ទៀត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​នៅ​​ក្នុង​ហេតុការណ៍​ដាច់ ​ដោយ​ឡែក​មួយទៀត​លើ​ករណី​ស្ត្រីជន​ជាតិចិនបុកចោរ​ឆក់​ទូរស័ព្ទនោះ  នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ខណៈ​កំពុង​ល្បាត​តាម​ផ្លូវ​លេខ​៥១ បាន​ប្រទះ​នឹង​ហេតុការណ៍​ព្រម​ទាំង​​សម្រែក​ថា​ «ចោរ​ៗ» ផ្សេងទៀត​ ក៏​បាន​​ដេញ​តាម​ជនសង្ស័យ ​រហូត​មក​ដល់​ប្លុក​បឹង​កក់​វិហារ​អ៊ិ​ស្លា​ម…

រាជធានីភ្នំពេញ ៖ ​​នៅ​​ក្នុង​ហេតុការណ៍​ដាច់ ​ដោយ​ឡែក​មួយទៀត​លើ​ករណី​ស្ត្រីជន​ជាតិចិនបុកចោរ​ឆក់​ទូរស័ព្ទនោះ  នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ខណៈ​កំពុង​ល្បាត​តាម​ផ្លូវ​លេខ​៥១ បាន​ប្រទះ​នឹង​ហេតុការណ៍​ព្រម​ទាំង​​សម្រែក​ថា​ «ចោរ​ៗ» ផ្សេងទៀត​ ក៏​បាន​​ដេញ​តាម​ជនសង្ស័យ ​រហូត​មក​ដល់​ប្លុក​បឹង​កក់​វិហារ​អ៊ិ​ស្លា​ម ទើប​ឃាត់ខ្លួន​បាន​២​នាក់​ នាំ​យក​ទៅ​សាកសួរ ។ ប៉ុន្តែ​ទម្រាំ​នាំ​ពួក​គេ​ចេញ​ផុត គឺ​ស្ទើរតែ​អស់​ជីវិត ដោយ​សារ​មាន​អ្នក​ភ្ញាក់ផ្អើល​ចោមរោម​វាយ​ទាត់​ធាក់​រហូត​ទ្រម​ខ្លួន ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ​សីហា ស្ថិត​នៅ​តាមផ្លូវ​បេតុង​ចំណុច​ប្លុក​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ម្នាក់ ខណៈ​កំពុង​ល្បាត​តាម​ផ្លូវ​លេខ​៥១ ស្រាប់តែ​ប្រទះ​ឃើញ​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CK-៤៣៨១ បើក​តាម​ផ្លូវ​លេខ​៥១​ពី​ខាងត្បូង​ទៅ​ខាងជើង ហើយ​មាន​គេ​តាម​ស្រែក​ពីក្រោយ​ថា​ចោរ​ៗ ។

ពេល​នោះ មន្ត្រី​នគរបាល​រូប​នេះ​ក៏​ជួយ​ដេញតាម រហូត​ទៅ​ដល់​ម្តុំ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់ ទើប​ឃាត់ខ្លួន​បាន តែ​ជនសង្ស័យ​ក៏​ត្រូវ​អ្នក​ចោមរោម​មើល ​បាន​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង រហូត​រង​របួស​យ៉ាង
ដំណំ ។

ទោះបីជា​ត្រូវ​ចោទ​ថា​ជា ​ចោរ​ក្តី តែ​យុវជន​ទាំង​២​នាក់​បាន​ឆ្លើយ​ប្រកែក​ថា ពួក​គេ​មិនមែន​ជា​ចោរឆក់​ទេ គឺ​ទើបតែ​ចេញ​មក​ពី​ផ្លូវ​ស្ពាន​​អាកាស​៥​មក​រា ក៏​មាន​ជនសង្ស័យ​៤​នាក់​ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​២​គ្រឿង​ដេញ​វាយ រួច​ហើយ​ស្រែ​កថា «​ចោរ​ៗ» ទើប​ពួក​គេ​បើក​ម៉ូតូ​រត់គេច​ខ្លួន​ក៏​ជួប​រឿង​បែប​នេះ​តែ​ម្តង ។ ក្រោយ​ពេល​កើត​ហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​យក​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​១ ដើម្បី​សាកសួរ​ទៅ​តាម​នីតិវិធី តើ​ជា​ជន​រង​គ្រោះ​មែនឬ​ជា​ចោរ ។

ព័ត៌មាន​ចុង​ក្រោយ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ សីហា ២​នាក់​នេះ​មិន​ពិតជា​ចោរ​ទេ ព្រោះ​គ្មាន​អ្នក​ដាក់​ពាក្យបណ្តឹង ៕

អត្ថបទសរសេរ ដោយ