ផ្លូវជាតិ​លេខ​៤​មាន​សភាព​បែប​នេះ ពលរដ្ឋ​ស្នើ​សុំ​ការ​ជួសជុល


ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ប្រជុំជន​ផ្សារ​វាល​រេញ ជា​ពិសេស​មុខ​ផ្សារ​តែ​ម្តង បាន​ត្អូញត្អែរ​អំពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយសារ​តែ​ផ្លូវ​មាន​ជង្ហុក​ច្រើន ងាយ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ ។ អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ​កំណាត់​ផ្លូវ​នេះ​មាន​សភាព​កាន់តែ​ពិបាក​ខ្លាំង​ឡើង​ក្នុង​អំឡុង​ខែកក្កដា និង​ខែសីហា​ ឆ្នាំ​២០១៨ ដោយ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្លង​ទៅ រហូត​មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ពេល​ព្រឹក ។

ដោយសារ​ការ​ខូចខាត​លើ​កំណាត់​ផ្លូវ​នេះ​មាន​សភាព​ពិបាក​ភ្នែក​មើល ​និង​បង្ក​បញ្ហា​មិន​ឈប់ ពលរដ្ឋ និង​អាជីវករ​ផ្សារ​ សូម​ស្នើ​​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​សម្រួល​ជុស​ជុល​ផ្លូវ​ឱ្យ​មានគុណ​ភាពល្អ​ឡើង​វិញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​គ្រោះថ្នាក់​ផ្សេង​ៗ នៅ​មុខទី​​ប្រជុំជន​មួយ​នេះ ។

សូម​បញ្ជាក់​ថា ចាប់ពី​ឈាន​ចូល​រដូវវស្សា​​ក្នុង​ឆ្នាំ​២០១៨​នេះ អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ស្ទើរ​រាល់ថ្ងៃ រហូត​មានការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​កំពង់​សិលា ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ ធ្វើ​ឱ្យ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ រង​ការ​ខូចខាត​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ