ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OECD ព្រមាន​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​កំពុង​ជួប​ប្រទះ​នឹង​ឧបសគ្គធ្ងន់ធ្ងរ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ អង្គការ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) បាន​ព្រមាន​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​យ៉ាង​ធ្ងន់ ធ្ង​រ ។ ការ​ព្រួយបារម្ភ​កើត​មាន​ឡើង…

ទីក្រុង​សេ​អ៊ូ​ល ៖ អង្គការ​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) បាន​ព្រមាន​ថា សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​កំពុង​តែ​ជួប​ប្រទះ​នឹង​ឧបសគ្គ​យ៉ាង​ធ្ងន់
ធ្ង​រ ។

ការ​ព្រួយបារម្ភ​កើត​មាន​ឡើង ខណៈ​អង្គការ​នេះ​បាន​កាត់​បន្ថយ​ស​ន្ទ​ស្សន៍ Composite Leading Indicator (CLI) របស់​ពួក​គេ​ប្រមាណ​០,៣ មក​ស្មើ​៩៩,២ កាលពី​ខែមិថុនា កន្លង​មក ។

ស​ន្ទ​ស្សន៍​នេះ​បាន​បង្កើត​ឡើង ដើម្បី​ព្យាករ​លើ​បម្រែបម្រួល​វដ្ត​អាជីវកម្ម​របស់​ប្រទេស ដែល​ទាក់ទង​នឹង​សកម្មភាព​សេដ្ឋកិច្ច ក្នុង​រយៈពេល​៦​ទៅ​៩​ខែ​ខាង​មុខ ។

ពិន្ទុ​ក្រោម​១០០ មាន​ន័យ​ថា សេដ្ឋកិច្ច​កំពុង​តែ​អន់​ថយ ហើយ​កូរ៉េ​ខាងត្បូង​មើលឃើញ​ពិន្ទុ​របស់​ខ្លួន ធ្លាក់​ចុះ​អស់​រយៈពេល​១៥​ខែ​ជាប់​ៗ​គ្នា​មក​ហើយ ។

ទាក់ទង​នឹង​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង​និយាយ​ថា វា​នៅ​លឿន​នៅ​ឡើយ​ក្នុង​ការ​ប្រាកដ​ថា សូចនាករ​ណាមួយ​អាច​បង្ហាញ​ថា សេដ្ឋកិច្ច​ពិតជា​កំពុង​តែ​អន់​ថយ​នោះ ។ ពួក​គេ​បន្ថែម​ថា បច្ចុប្បន្ន​នេះ មិនមែន​ជា​ពេល​សម្រាប់​ប្រកាស​ថា សេដ្ឋកិច្ច​កំពុង​តែ​ធ្លាក់​ចុះ​ជា​ផ្លូវការ​ឡើយ ។

មន្ត្រី​រដ្ឋាភិបាល​មួយ​រូប​និយាយ​ថា ៖« ពិត​ណាស់​ថា ប្រសិនបើ​ស​ន្ទ​ស្សន៍​នាំមុខ​ធ្លាក់​ចុះ​អស់​រយៈពេល​៦​ខែ​ជាប់​ៗ​គ្នា វា​ជា​មុខសញ្ញា​បង្ហាញ​ពី​ការ​អន់​ថយ ប៉ុន្តែ​កាលពី​ខែឧសភា​ឆ្នាំ​នេះ ពិន្ទុ​មិន​ផ្លាស់​ប្តូរ​ទេ ដែល​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​ក្នុង​ការ​សរុបសេចក្តី » ។

លើស​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បាន​ចង្អុលបង្ហាញ​ពី​តម្រូវការ​តាមដាន​មើល​លើ​កត្តា​ផ្សេង​ទៀត ដើម្បី​ឲ្យ​ដឹង​ច្បាស់​ពី​ទិស​ដៅ​សេដ្ឋកិច្ច​ប្រទេស​កូរ៉េ​ខាងត្បូង​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ